Connect with us

ព័ត៌មានអន្ដរជាតិ

ជនបំផ្ទុះគ្រាប់បែកអត្តឃាតក្រុម ISIS ធ្វើដំណើរទៅវាយប្រហារនៅ ឥណ្ឌា តែត្រូវស្ទាក់ចាប់ទាន់

បានផុស

នៅ

សេវាសន្តិសុខសហព័ន្ធ (FSB) បានរាយការណ៍នៅថ្ងៃចន្ទទី២២ខែសីហានេះថា មនុស្សម្នាក់ដែលជាប់សង្ស័យ មានផែនការបំផ្ទុះខ្លួនឯងដើម្បីសម្លាប់អ្នកនយោបាយជាន់ខ្ពស់ឥណ្ឌា ត្រូវបានស្ទាក់ចាប់អំឡុងពេលរូបគេឆ្លងកាត់ប្រទេសរុស្ស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ភ្នាក់ងារសេវាសន្តិសុខសហព័ន្ធ រុស្ស៊ី

ជនបំផ្ទុះគ្រាប់បែកអត្តឃាតនេះ ត្រូវបានក្រុមភេរវកររដ្ឋឥស្លាម (ISIS) ជ្រើសរើសនៅក្នុងប្រទេសតួកគី។

FSB និយាយថា បុរសរូបនោះត្រូវបានគេដាក់មនោគមន៍នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងបានជួបតំណាងក្រុម ISIS ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីបង្ហាញការប្តេជ្ញាភក្តីភាព មុនពេលចេញទៅបំពេញបេសកកម្មនៅប្រទេសឥណ្ឌា។

ទីភ្នាក់ងារ FSB និយាយថា រុស្ស៊ីបានក្លាយជាប្រទេសឆ្លងកាត់ សម្រាប់ការធ្វើដំណើរនេះ។

ស្របពេលជាមួយគ្នានោះ មន្ត្រី​អនុវត្ត​ច្បាប់​របស់​រុស្ស៊ី ​បានឲ្យដឹងថា ​គោលដៅ​នៃ​ការ​វាយប្រហារ​ភេរវកម្ម​ គឺជាសមាជិក​នៃក្រុមមន្ត្រី​កាន់​អំណាច​របស់​ប្រទេស​ឥណ្ឌា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អាមេរិក បើកការវាយឆ្មក់ដ៏កម្រ នៅស៊ីរី ចាប់បានមេដឹកនាំកំពូល របស់ក្រុម ISIS

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម