ព័ត៌មានអន្ដរជាតិ
ក្រុម ISIS ប្រកាសពីការស្លាប់មេដឹកនាំ របស់ខ្លួន (មានវីដេអូ)
ក្រុមជ្រុលនិយម ISIS បាននិយាយកាលពីថ្ងៃពុធទី៣០ខែវិច្ឆិកាថា មេដឹកនាំរបស់ខ្លួនឈ្មោះ Abu Hasan al-Hashimi al-Qurashi ត្រូវបានសម្លាប់នៅក្នុងសមរភូមិ។
អ្នកនាំពាក្យរបស់ក្រុម ISIS និយាយថា “លោក Hashimi ជាជនជាតិអ៊ីរ៉ាក់ ត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធជាមួយសត្រូវរបស់ព្រះ”។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់លម្អិតអំពីកាលបរិច្ឆេទ ឬកាលៈទេសៈនៃការស្លាប់របស់គាត់នោះទេ។
ថ្លែងនៅក្នុងសារជាសំឡេង អ្នកនាំពាក្យបានប្រកាសថា មេដឹកនាំថ្មីរបស់ក្រុមនេះ ដែលនឹងត្រូវឡើងតំណែងជំនួស Hashimi គឺមានឈ្មោះ Abu al-Hussein al-Husseini al-Qurashi។
បន្ទាប់ពីការកើនឡើងឥទ្ធិពលនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤ ដែលធ្វើឲ្យខ្លួនដណ្តើមយកទឹកដីដ៏ច្រើនសន្ធឹកសន្ធាប់នោះ, រដ្ឋកាលីហ្វដែលប្រកាសខ្លួនឯងរបស់ក្រុមនេះ ត្រូវដួលរលំវិញដោយសាររលកនៃការវាយលុកជាបន្តបន្ទាប់។
ក្រុមនេះត្រូវបានកម្ចាត់នៅប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ២០១៧ និងនៅក្នុងប្រទេសស៊ីរីនាពីរឆ្នាំក្រោយមក ប៉ុន្តែសមាជិករបស់ក្រុមជ្រុលនិយមមូស្លីមនិកាយស៊ុននី នៅតែបើកការវាយប្រហារនៅក្នុងប្រទេសទាំងពីរ និងអះអាងការវាយប្រហារនៅកន្លែងផ្សេងទៀតលើពិភពលោក។
មេដឹកនាំមុនរបស់ ISIS លោក Abu Ibrahim al-Qurashi ត្រូវបានសម្លាប់កាលពីដើមឆ្នាំនេះ ក្នុងការវាយឆ្មក់របស់សហរដ្ឋអាមេរិកនៅខេត្ត Idlib ភាគខាងជើងប្រទេសស៊ីរី។ អ្នកកាន់តំណែងមុនគាត់ឈ្មោះ Abu Bakr al-Baghdadi ក៏ត្រូវបានសម្លាប់ផងដែរក្នុងខេត្ត Idlib ផងដែរកាលពីខែតុលាឆ្នាំ២០១៩៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Alarabiya
ចុចអាន៖ ជនបំផ្ទុះគ្រាប់បែកអត្តឃាតក្រុម ISIS ធ្វើដំណើរទៅវាយប្រហារនៅ ឥណ្ឌា តែត្រូវស្ទាក់ចាប់ទាន់
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត