ព័ត៌មានអន្ដរជាតិ
ទៅលេងសមុទ្រ ថៃ ត្រូវប្រយ័ត្ន បើធ្វើរឿងមួយនេះ ប្រឈមជាប់ពន្ធនាគារ ១០ឆ្នាំ
អ្នកទេសចរថៃម្នាក់ដែលបង្ហោះរូបថតខ្លួនឯង អង្គុយនៅលើផ្កាថ្មដែលជិតផុតពូជ ត្រូវប្រឈមមុខនឹងការពិន័យជាប្រាក់ដល់ទៅ១លានបាត និងជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ។

លោក Wisutr Rattanasathian បានចែករំលែករូបថតមួយសន្លឹកនៅលើទំព័រ Facebook របស់គាត់កាលពីថ្ងៃសៅរ៍ទី១២ខែកុម្ភៈ ដែលបង្ហាញពីគាត់អង្គុយនៅលើផ្កាថ្មដែលត្រូវការពារនៅកោះ Khram Noi ក្នុងស្រុក Sattahip ខេត្ត Trat ភាគខាងកើតប្រទេសថៃ។
យោងតាមរបាយការណ៍របស់កាសែត Bangkok Post បានឲ្យដឹងថា រូបថតមួយសន្លឹកនោះ បានជំរុញឲ្យនាយកដ្ឋានធនធានសមុទ្រ និងឆ្នេរសមុទ្រ ដាក់ពាក្យបណ្តឹងទៅប៉ូលិសនៅថ្ងៃបន្ទាប់។

មន្ត្រីនាយកដ្ឋាន Wutthipong Wongin ដែលទទួលបន្ទុកឆ្នេរសមុទ្រភាគខាងកើត បានប្រើប្រាស់រូបថតរបស់ Wisutr ជាភស្តុតាងដើម្បីទុកដាក់ពាក្យបណ្តឹងជាផ្លូវការ។ នៅក្នុងរូបថតនោះ លោក Wisutr បានអង្គុយនៅលើផ្កាថ្ម ដែលត្រូវបានការពារដោយច្បាប់ថៃ។
លោក Wutthipong និយាយថា ភ្ញៀវទេសចររូបនេះ នឹងត្រូវបានចោទប្រកាន់ពីបទបង្កហានិភ័យដល់ប្រភេទធនធានជិតផុតពូជ។ ប្រសិនបើរកឃើញថាមានកំហុស គាត់ត្រូវប្រឈមនឹងការពិន័យជាប្រាក់រហូតដល់ ១ លានបាត និង/ឬ ជាប់ពន្ធនាគាររហូតដល់ទៅ១០ឆ្នាំឯណោះ។

ទោះបីជាយ៉ាងណាក៏ដោយ ភ្ញៀវទេសចរ បាននិយាយថា ខ្លួនគ្មានចេតនាក្នុងការបំផ្លាញផ្កាទេ និងថារូបថតត្រូវបានថតកាលពីឆ្នាំមុន ហើយទើបតែបង្ហោះលើបណ្ដាញសង្គមកាលពីថ្ងៃសៅរ៍ប៉ុណ្ណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ ថៃ នឹងលុបចោលពិធីបុណ្យចូលឆ្នាំ បើការឆ្លងកូវីដ ឈានដល់ ៣ម៉ឺនករណី ក្នុងមួយថ្ងៃ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


