Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំងមួយប្រភេទនេះ មានសមត្ថភាពទប់ស្កាត់​ អូមីក្រុង រហូតដល់ ៣៥ដង

បានផុស

នៅ

យោងតាមការសិក្សាថ្មីបំផុតដែលចេញផ្សាយដោយ The New England Journal of Medicine បានបង្ហាញថា វ៉ាក់សាំង Moderna មានប្រសិទ្ធភាពទប់ស្កាត់វីរុសកូវីដប្រភេទ អូមីក្រុង (Omicron) បន្ទាប់ពីការចាក់បានមួយខែ។

Moderna begins testing Covid-19 vaccine on babies and young children - BBC  News
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែល និយាយថា វ៉ាក់សាំង Moderna មានសមត្ថភាពប្រឆាំងវីរុសបំប្លែងខ្លួន អូមីក្រុង ក្រោយចាក់ពីរដូស ​បានរយៈពេលមួយខែ ហើយវាមានប្រសិទ្ធភាពទ្វេដង ប្រសិនបើចាក់ដូសជំរុញ។

វ៉ាក់សាំង Moderna មិនត្រឹមតែអាចទប់ស្កាត់ការចម្លងនៃវីរុសកូវីដ-១៩ នោះទេ វាថែមទាំងអាចប្រឆាំងទៅនឹងវីរុសបំប្លែងខ្លួនផ្សេងៗដូចជា បេតា ដែលតា រួមទាំង អូមីក្រុង ផងដែរ។

ការសិក្សាបានរកឃើញថា បន្ទាប់ពីចាក់វ៉ាក់សាំង Moderna ទាំងពីរដូស រយៈពេលមួយខែ រាងកាយអាចបង្កើតភាពស៊ាំតទល់ជាមួយវីរុសកូវីដប្រភេទ អូមីក្រុង បានរហូតដល់ ៣៥ ដងឯណោះ។ មិនតែប៉ុណ្ណោះ វ៉ាក់សាំងនេះនឹងបណ្ដុះអង់ទីគ័រខ្លាំង ជួយកាត់បន្ថយហានិភ័យនៃការឈឺធ្ងន់ ទោះចាក់បានតែពីរដងក៏ដោយ។

10 อาการอันตรายของ "เด็ก 5-11 ปี" หลังฉีดวัคซีน "โควิด 19" ที่ควรรีบพบแพทย์ทันที

យ៉ាងណាមិញ ប្រសិនមនុស្សពេញវ័យទទួលចាក់វ៉ាក់សាំង Moderna ដូសជំរុញ ការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំប្រឆាំងជាមួយ អូមីក្រុង នឹងកើនឡើង ២០ដងបន្ថែមទៀត ដោយអាចបន្ថយលទ្ធភាពនៃការឆ្លងបានរយៈពេល ៦ខែ។ រីឯអាការធ្ងន់ធ្ងរនឹងថយចុះ ៦.៣ដង។ យ៉ាងណាក្ដី ក្រោយពី ៦ខែ មនុស្សត្រូវការចាក់ដូសជំរុញម្ដងទៀត ឬចាក់ដូសទី៤ ជាចាំបាច់ ទើបវ៉ាក់សាំងអាចមានសមត្ថភាពក្នុងការទប់ស្កាត់ការចម្លងវីរុសរាតត្បាតបានល្អ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មកដឹងទីតាំង និងលេខទូរសព្ទ ដើម្បីទិញឱសថ ម៉ូលណាទ្រីស ព្យាបាលកូវីដ-១៩ តម្លៃត្រឹម ៥៥$

ចុចអាន៖ កុមារអាយុ ៥-១១ ឆ្នាំ ក្រោយចាក់វ៉ាក់សាំង​ មិនថាដូសទីប៉ុន្មា​ន មានរោគសញ្ញានេះ ត្រូវជួបគ្រូពេទ្យជាបន្ទាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម