សុខភាព
កុមារអាយុ ៥-១១ ឆ្នាំ ក្រោយចាក់វ៉ាក់សាំង មិនថាដូសទីប៉ុន្មាន មានរោគសញ្ញានេះ ត្រូវជួបគ្រូពេទ្យជាបន្ទាន់
នាយកដ្ឋានវេជ្ជសាស្ត្រ ដោយវិទ្យាស្ថានជាតិសុខភាពកុមារ Queen Sirikit បានណែនាំឪពុកម្តាយ ឲ្យសង្កេតមើលរោគសញ្ញារបស់កុមារ ដែលមានអាយុពី៥-១១ឆ្នាំ បន្ទាប់ពីបានទទួលវ៉ាក់សាំង។

ទន្ទឹមនោះ មុនពេលចាក់ កុមារគួរតែត្រូវបានរៀបចំឲ្យរួចរាល់ ទាំងញ៉ាំអាហារ និងទឹក សម្រាកឲ្យបានគ្រប់គ្រាន់។ចំណែកផលប៉ះពាល់ ដែលអាចកើតមានចំពោះកុមារអាយុ ៥-១១ ឆ្នាំ បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ ជាធម្មតាមាន៖
-ឈឺចាប់ ហើម ឡើងក្រហមនៅកន្លែងចាក់ថ្នាំ
-ឈឺក្បាល
-អស់កម្លាំង
-មានគ្រុនក្ដៅតិចតួច
ផលរំខានទូទៅបន្ទាប់ពីចាក់វ៉ាក់សាំង រកឃើញក្នុងកុមារតិចជាងកុមារធំ និងមនុស្សធំ។ វាអាចជាសះស្បើយដោយខ្លួនឯង នៅពេលលេបថ្នាំផ្សះ និងសម្រាកឲ្យបានគ្រប់គ្រាន់។
ចំណែក រោគសញ្ញាមិនប្រក្រតី ចំពោះកុមារបន្ទាប់ពីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានគ្រោះថ្នាក់ ដែលត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់រួមមាន ៖
-ឈឺទ្រូង
-ដកដង្ហើមលឿន
-អស់កម្លាំងខ្លាំងខុសពីធម្មតា
-ញ័របេះដូង
-គ្រុនក្ដៅលើសពី ៣៩ អង្សាសេ
-ឈឺក្បាលធ្ងន់ធ្ងរ
-ក្អួត
-មិនអាចបរិភោគអាហារបាន
-ស្ងប់ស្ងាត់លែងសូវនិយាយស្ដី
-សន្លប់
ប្រសិនបើមានរោគសញ្ញាបែបនេះ កុមារគួរត្រូវបាននាំទៅជួបគ្រូពេទ្យជាបន្ទាន់។ លើសពីនេះទៀត បន្ទាប់ពីចាក់វ៉ាក់សាំង ឪពុកម្តាយគួរតែត្រួតពិនិត្យកូនរបស់ពួកគេ កុំឲ្យហាត់ប្រាណធ្ងន់ៗ ដូចជាឡើងភ្នំ រត់ ហែលទឹក ឬធ្វើលំហាត់ប្រាណខ្លាំងៗរយៈពេល៧ ថ្ងៃ ដើម្បីការពារជំងឺ myocardial infarction។

ដោយឡែក លោកវេជ្ជបណ្ឌិត Adisai Phattatang នាយកវិទ្យាស្ថានសុខភាពកុមារជាតិ Queen Sirikit នៅប្រទេសថៃ បានបង្ហើបឲ្យដឹងថា រហូតមកដល់ពេលនេះ មន្ទីរពេទ្យមិនបានរកឃើញផលប៉ះពាល់ធ្ងន់ធ្ងរណាមួយ ចំពោះកុមារក្រុមនេះទេ។ ប៉ុន្តែវាមានសារៈសំខាន់ផងដែរ ក្នុងការសង្កេតមើលរោគសញ្ញា យ៉ាងហោចណាស់ ៣០ នាទី បន្ទាប់ពីការចាក់រួច៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ពិតអត់ អ្នកកើតអូមីក្រុង ធ្វើឲ្យចំណង់ផ្លូវភេទ ធ្លាក់ចុះ?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


