Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុម Anonymous ប្រកាសសង្គ្រាមអ៊ីនធឺណិតជាមួយ រុស្ស៊ី

បានផុស

នៅ

ក្រុម Hacking Anonymous បានប្រកាស “សង្រ្គាមអ៊ីនធឺណិត” ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក Vladimir Putin បន្ទាប់ពីលោកវាយលុកប្រទេសអ៊ុយក្រែន។

Hacking group Anonymous (file photo) has declared 'cyber war' against Vladimir Putin's government after he mounted a full-scale invasion of Ukraine
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមជំនាញកុំព្យូទ័រនេះ បានចេញសេចក្តីប្រកាសក្តែងៗនៅលើគណនី Twitter របស់ពួកគេកាលពីយប់ថ្ងៃព្រហស្បតិ៍ទី២៤ខែកុម្ភៈ។

ពួកគេបាននិយាយយ៉ាងខ្លីមុនម៉ោង១០យប់ថា “ក្រុម Anonymous បានធ្វើសង្គ្រាមអ៊ីនធឺណិតប្រឆាំងនឹងរដ្ឋាភិបាលរុស្ស៊ី ជាផ្លូវការហើយ”។

ប្រហែល៣០នាទីក្រោយមក ពួកគេបានប្រកាសថា ពួកគេបានបិទគេហទំព័ររបស់ទូរទស្សន៍ RT ដែលចាក់ផ្សាយក្នុងប្រទេសអង់គ្លេស។

The group also announced that they had taken down the website of the Kremlin-backed TV channel RT, which broadcasts in Britain and has been heavily criticised for its coverage

ការប្រកាសសង្គ្រាមតាមអ៊ីនធឺណិត ធ្វើឲ្យគេគិតទុកថា រុស្ស៊ីអាចនឹងទទួលរងនូវការប៉ុនប៉ង Hack ជាប្រព័ន្ធក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

មុនការលុកលុយអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាល និងធនាគាររបស់ប្រទេសនេះ ត្រូវបានកំណត់គោលដៅដោយការវាយប្រហារតាមអ៊ីនធឺណិតដ៏ធំ ដែលគេជឿថា ជាស្នាដៃរបស់រុស្ស៊ី។

The cyber war declaration raises the prospect that Russia could be subjected to systematic hacking attempts in the coming days. Above: Vladimir Putin

ក្រុម Anonymous ដែលគេកំណត់គោលដៅពីមុនមក រួមមាន Ku Klux Klan និងក្រុមឥស្លាមជ្រុលនិយម។ សមាជិករបស់ពួកគេត្រូវបានគេស្គាល់ថា “Anons” ហើយសម្គាល់ដោយរបាំងមុខ Guy Fawkes។

កាលពីខែកក្កដាឆ្នាំមុន ក្រុមនេះបានព្រមានស្ថាបនិក Tesla លោក Elon Musk ថា ពួកគេមានផែនការវាយប្រហារគាត់ បន្ទាប់ពីនិយាយថា គាត់មានអំណាចខ្លាំងពេកលើទីផ្សាររូបិយប័ណ្ណគ្រីបតូ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ លោក Zelensky សួរមេដឹកនាំអឺរ៉ុប ថាតើអ៊ុយក្រែនអាចចូលណាតូទេ តែគ្មានអ្នកឆ្លើយ ព្រោះខ្លាច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម