ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសព្រមាន បើ រុស្ស៊ី ឈានជើងតែម្ខាងចូលទឹកដី ណាតូ សង្រ្គាមនឹងផ្ទុះឡើង (មានវីដេអូ)
ចក្រភពអង់គ្លេស បានព្រមានលោក Vladimir Putin ថា ប្រសិនបើទាហានរុស្ស៊ីឈានជើងតែម្ខាងចូលទៅក្នុងទឹកដី ណាតូ នោះសង្រ្គាមនឹងផ្ទុះឡើង។

រដ្ឋមន្ត្រីសុខាភិបាលលោក Sajid Javid បាននិយាយថា លោកខាងលិចបានបញ្ជាក់ច្បាស់អំពីការឆ្លើយតប ចំពោះការលុកលុយណាមួយនៅលើទឹកដីរបស់ខ្លួន បន្ទាប់ពីមានការទម្លាក់គ្រាប់បែកនៅជិតព្រំដែន ប្រទេសប៉ូឡូញ សម្លាប់មនុស្ស ៣៥ នាក់ និងរបួស ១៣៤ នាក់។
មូលដ្ឋានយោធា Yavoriv ត្រូវបានកំណត់គោលដៅ នៅក្នុងការវាយប្រហារដោយគ្រាប់មីស៊ីលកាលពីថ្ងៃអាទិត្យទី១៣ខែមីនា ដែលមានចម្ងាយត្រឹមតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនប៉ូឡូញ។

លោក Javid បានថ្កោលទោសការវាយប្រហារនោះ ហើយព្រមានលោក Putin ថា លោកអាចប្រឈមមុខនឹងសង្គ្រាមជាមួយប្រទេសចំនួន ៣០ នៃអង្គការណាតូ ប្រសិនបើលោកប៉ះពាល់ទឹកដីរបស់ពួកគេ។
លោកបានប្រាប់ Sky News ថា “ប្រសិនបើទាហានរុស្ស៊ីឈានជើងតែម្ខាងចូលទឹកដី ណាតូ នោះ នឹងមានសង្រ្គាមជាមួយ ណាតូ ជាក់ជាមិនខាន”។

ស្របពេលជាមួយគ្នានោះ លោក Javid ក៏បានចោទប្រកាន់រុស្ស៊ីពីបទឧក្រិដ្ឋកម្មសង្រ្គាម ផងដែរ ដោយការវាយប្រហារមន្ទីរពេទ្យសម្ភពមួយកន្លែងក្នុងទីក្រុង Mariupol។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ចក្រភពអង់គ្លេស និងបណ្តាប្រទេសណាតូផ្សេងទៀត បានអត់ធ្មត់មិនបញ្ជូនទាហានចូលទៅអ៊ុយក្រែនទេ ដោយខ្លាចថា វាអាចបណ្តាលឲ្យមានការរីកកាន់តែធំនៅក្នុងជម្លោះជាមួយប្រទេសរុស្ស៊ី ដែលមានអាវុធនុយក្លេអ៊ែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ ប្រជុំគ្នាម្សិលមិញ អាមេរិក ព្រមាន ចិន ខ្លាំងៗពាក់ព័ន្ធរឿង រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


