ព័ត៌មានអន្ដរជាតិ
ប្រជុំគ្នាម្សិលមិញ អាមេរិក ព្រមាន ចិន ខ្លាំងៗពាក់ព័ន្ធរឿង រុស្ស៊ី (មានវីដេអូ)
សហរដ្ឋអាមេរិកបានព្រមានចិន ប្រឆាំងនឹងការផ្តល់ជំនួយដល់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែនដោយនិយាយថា នឹងមានផលវិបាកធ្ងន់ធ្ងរ ប្រសិនបើក្រុងប៉េកាំង ផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្រ្គាមរបស់ទីក្រុងមូស្គូ។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានបង្ហាញក្តីព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោន ទៅកាន់នាយកការិយាល័យកិច្ចការបរទេសរបស់ប្រទេសចិន គឺលោក Yang Jiechi ក្នុងអំឡុងកិច្ចប្រជុំនៅទីក្រុង រ៉ូម កាលពីម្សិលមិញ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Ned Price ប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទទី១៤ខែមីនា។
លោក Price និយាយថា “យើងកំពុងតាមដានយ៉ាងដិតដល់ នូវវិសាលភាពដែល សាធារណៈរដ្ឋប្រជាមានិតចិន ឬប្រទេសណាមួយក្នុងពិភពលោកផ្តល់ការគាំទ្រ ដូចជាសម្ភារៈ សេដ្ឋកិច្ច ហិរញ្ញវត្ថុ វោហាសាស្ត្រ ចំពោះសង្រ្គាមដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កំពុងធ្វើជាមួយអ៊ុយក្រែន។ ហើយយើងសូមបញ្ជាក់ដល់ទីក្រុងប៉េកាំងឲ្យច្បាស់ថា នឹងមានផលវិបាកធ្ងន់ធ្ងរសម្រាប់ការគាំទ្របែបនេះ”។

គួរបញ្ជាក់ថា ជំនួបរវាងលោក Sullivan និង Yang បានកើតឡើងមួយថ្ងៃ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាច្រើនបានរាយការណ៍ ដោយលើកយកសម្តីមន្ត្រីអាមេរិកមិនបញ្ចេញអត្តសញ្ញាណដែលនិយាយថា ទីក្រុងមូស្គូ កំពុងស្វែងរកជំនួយផ្នែកយោធាពីទីក្រុងប៉េកាំង។
ទោះបីជាយ៉ាងណាក៏ដោយ ចិនបានច្រានចោលរបាយការណ៍នេះ ដោយអ្នកនាំពាក្យក្រសួងការបរទេសលោក Zhao Lijian បាននិយាយថា “សហរដ្ឋអាមេរិក កំពុងផ្សព្វផ្សាយព័ត៌មានមិនពិត ដែលផ្តោតលើប្រទេសចិនលើបញ្ហាអ៊ុយក្រែន ជាមួយចេតនាអាក្រក់”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ រុស្ស៊ី ហាមឃាត់ការនាំចេញ ស្ករស និង ស្រូវសាលី ទៅកាន់ប្រទេសអតីតសហភាពសូវៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


