ព័ត៌មានអន្ដរជាតិ
ថៃ ដាក់គុកស្រ្តីដែលអះអាងថា ខ្លួនត្រូវគេបូមឈាម និងប៉ុនប៉ងវះយកសរីរាង្គនៅ កម្ពុជា
ស្ត្រីថៃម្នាក់ ដែលអះអាងថា ជនជាតិចិន លួចបូមឈាម និងប៉ុនប៉ងវះយកសរីរាង្គ នៅកម្ពុជា ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៦ខែ ដោយមិនមានការលើកលែង។

លោកស្រី Areeya Komkratok អាយុ ២៥ឆ្នាំ បានសារភាពថា នាងបានប្រឌិតរឿងនេះទាំងស្រុង ដោយសារតែនាងចង់ត្រឡប់ទៅប្រទេសថៃជាបន្ទាន់។
Areeya រួមនឹងជនជាតិថៃចំនួន ៧នាក់ផ្សេងទៀត ដែលត្រូវបានគេល្បួងឲ្យមកធ្វើការដោយខុសច្បាប់នៅកម្ពុជា ត្រូវបានជួយសង្គ្រោះ និងនាំត្រឡប់ទៅប្រទេសថៃវិញកាលពីដើមខែនេះ។

នៅពេលជួយសង្គ្រោះ, Areeya អះអាងថា នាងត្រូវបានក្រុមអ្នកមានចិនចាក់ថ្នាំសន្លប់ បូមឈាមចំនួន៣ប្លោក ហើយរៀបចំវះយកផ្នែកផ្សេងៗនៃរាងកាយរបស់នាង។ Areeya ថែមទាំងបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ក្នុងគោលបំណងទាមទារជំនួយបន្ទាន់ពីមន្ត្រីថៃ ដើម្បីឲ្យនាងឆាប់បានវិលត្រឡប់ទៅប្រទេសថៃវិញទៀតផង។
ជំនួយការអគ្គស្នងការនគរបាលជាតិថៃ លោក Surachate Hakparn បានប្រញាប់ប្រញាល់ជួយជនជាតិថៃចំនួន៨នាក់ ដែលគិតថាមានហានិភ័យនៃការវះយកសរីរាង្គ។ ប៉ូលិសថៃបានសម្របសម្រួលជាមួយមន្ត្រីកម្ពុជា ដើម្បីបញ្ជូនអ្នកទាំង៨ ទៅប្រទេសថៃវិញដោយសុវត្ថិភាព តាមស្ពានមិត្តភាពកម្ពុជា-ថៃ ក្នុងខេត្ត ស្រះកែវ កាលពីថ្ងៃទី៩ មីនា។

អគ្គស្នងការរងនគរបាលជាតិថៃ លោក Roy Ingkapairote បានបញ្ជាក់ថា Areeya បានប្រឌិតរឿងនេះទាំងស្រុង ដោយសារតែនាងចង់បានជំនួយបន្ទាន់ ដើម្បីត្រឡប់ទៅប្រទេសថៃវិញ។ លោកថ្លែងថា សក្ខីកម្មមិនពិត បានប៉ះពាល់ដល់ទំនាក់ទំនងល្អរវាងកម្ពុជានិងថៃ។
ការភូតកុហករបស់ Areeya មិនត្រឹមតែជាបទល្មើសធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាជន និងមន្ត្រីកម្ពុជា ដែលធ្វើការជាមួយគ្នាលើករណីនេះផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ អាជ្ញាធរថៃ-កម្ពុជា អះអាងថា ព័ត៌មាននៃការចាប់ជំរិតដោយបង្ខំឱ្យបូមយកឈាមលក់មិនមែនជាការពិត
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


