ព័ត៌មានជាតិ
អាជ្ញាធរថៃ-កម្ពុជា អះអាងថា ព័ត៌មាននៃការចាប់ជំរិតដោយបង្ខំឱ្យបូមយកឈាមលក់មិនមែនជាការពិត
ប្រភពព័ត៌មានបានឱ្យដឹងថា អាជ្ញាធរថៃ-កម្ពុជាបានបញ្ជាក់ថា ព័ត៌មានពីករណីនៃការចាប់ជំរិតដោយបង្ខំបូមយកឈាមលក់នោះមិនមែនជាការពិតទេ និងអះអាងថា ជនរងគ្រោះបានធ្វើដំណើរទៅកម្ពុជាដោយខុសច្បាប់។

ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក Roy Ingkapairote អគ្គស្នងការរងនគរបាលជាតិថៃ និងសមត្ថកិច្ចនគរបាលជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិកម្ពុជា បានរួមគ្នាធ្វើសន្និសីទសារព័ត៌មានមួយ ដោយបានធ្វើការបំភ្លឺដើម្បីបញ្ជាក់ការពិតពីករណីការជួយសង្គ្រោះដល់ជនជាតិថៃ ដែលត្រូវបានគេជំរិតបង្ខំឱ្យធ្វើការ រហូតដល់អាចជួយសង្គ្រោះនាំត្រឡប់មកប្រទេសថៃវិញបានដោយជោគជ័យចំនួន ៨នាក់កាលពីថ្ងៃទី៩ ខែមីនាកន្លងមក។
ហើយបន្ទាប់ពីជួយសង្គ្រោះត្រឡប់មកដល់ប្រទេសថៃវិញ មានជនរងគ្រោះម្នាក់បានប្រាប់ហេតុការណ៍ និងផ្តល់ព័ត៌មានដល់សមត្ថកិច្ច អំពីហេតុការណ៍ដែលបានកើតឡើងនៅកម្ពុជាដោយអះអាងថា ក្នុងអំឡុងពេលពួកគេស្នាក់នៅប្រទេសកម្ពុជា ត្រូវបានក្រុមជនបង្កដែលជាជនជាតិចិននៅក្រុងព្រះសីហនុ(ប្រទេសកម្ពុជា)នាំទៅ និងបង្ខំបូមយកឈាមចំនួន ៣ប្លោក និងបានប្រើអំពើហិង្សាលើរាងកាយ ព្រមទាំងចាក់ថ្នាំសន្លប់ទៀតផង។

លោកឧត្តមសេនីយ៍ឯក Roy Ingkapairote ថ្លែងថា បន្ទាប់ពីបានដឹងរឿងរ៉ាវពីការអះអាងនេះ សមត្ថកិច្ចថៃបានសហការជាមួយសមត្ថកិច្ចកម្ពុជា ដើម្បីស៊ើបអង្កេតឱ្យដឹងការពិត រហូតបានដឹងថា៖ បញ្ហាដែលបានអះអាងថា ចាប់បង្ខំបូមយកឈាមនោះ មិនមែនជាការពិតឡើយ។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ Surachet Hakphan ជំនួយការអគ្គស្នងការនគរបាលជាតិថៃ បានលើកឡើងពីសកម្មភាពរបស់ជនរងគ្រោះនេះថា៖ ដើមឡើយស្រ្តីជាជនរងគ្រោះនេះ បានឆ្លងដែនដោយខុសច្បាប់ទៅធ្វើការនៅកម្ពុជាជាមួយនឹងមិត្តប្រុសរបស់ខ្លួន ហើយបានសុំជំនួយសង្គ្រោះមកអាជ្ញាធរថៃ ទើបសមត្ថកិច្ចបានត្រួតពិនិត្យព័ត៌មាន និងបានទំនាក់ទំនងជាមួយអាជ្ញាធរកម្ពុជា រហូតដល់ជំនួយសង្គ្រោះបានត្រឡប់មកថៃវិញដោយជោគជ័យ ប៉ុន្តែមិត្តប្រុសរបស់នាងបានត្រឡប់មកវិញមុន ធ្វើឱ្យនាងមានការបារម្ភថា នឹងមិនបានទទួលការជួយសង្គ្រោះភ្លាមៗ ទើបបានជានាងបង្កើតរឿងនេះឡើង ក្នុងគោលបំណងដើម្បីឱ្យសមត្ថកិច្ចជួយពន្លឿនការជួយសង្គ្រោះ។

លោកឧត្តមសេនីយ៍ទោ Surachet Hakphan បន្តថា ទង្វើនេះជាបទល្មើសព្រហ្មទណ្ឌ ដឹងថាមិនមានអំពើល្មើសកើតឡើង ហើយប្តឹងដល់មន្ត្រីស៊ើបអង្កេត ឬមន្ត្រីមានសមត្ថកិច្ចដែលមានអំណាចស៊ើបអង្កេតករណីព្រហ្មទណ្ឌថា មានបទល្មើស គឺត្រូវមានទោសជាប់ពន្ធនាគារ ៣ឆ្នាំ ឬពិន័យជាប្រាក់ពី ៦ពាន់បាត ហើយនឹងត្រូវនាំខ្លួនទៅកាត់ទោសនៅស្នងការដ្ឋាននគរបាលខេត្តស្រះកែវ(ថៃ)។

ចំណែកជនរងគ្រោះបានសារភាពថា នាងបង្កើតរឿងនេះឡើងព្រោះបារម្ភខ្លាចថា ខ្លួននឹងមិនទទួលបានជំនួយសង្គ្រោះជាបន្ទាន់ ពីព្រោះចង់ត្រឡប់ទៅថៃវិញ ដោយសារនៅក្នុងកន្លែងធ្វើការងាររបស់នាងនោះ ជាតំបន់ហាមឃាត់មិនអាចចេញទៅក្រៅបាន ដែលមានលក្ខណៈហាក់ដូចត្រូវបានបង្ខាំង និងបង្ខំឱ្យធ្វើការធ្ងន់ធ្ងរ។
នាងបានបន្ថែមថា នៅមានជនជាតិថៃរាប់ពាន់នាក់ទៀតដែលរត់ពន្ធមកធ្វើការនៅទីនោះ ទាំងមជ្ឈមណ្ឌលហៅទូរស័ព្ទ(Call center) ទាំងគេហទំព័រល្បែងស៊ីសងតាមអ៊ីនធឺណិតនានា ហើយគោលដៅរបស់ពួកគេគឺ បោកប្រាស់ប្រជាជនថៃដោយក្រុមថៅកែជាជនជាតិចិន៕
បកប្រែ៖ សំអាន
ប្រភព៖ Thai PBS

-
ចរាចរណ៍៤ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
-
សុខភាព៥ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ក្រោយបញ្ចប់ទស្សនកិច្ចនៅកម្ពុជា២ថ្ងៃ នាយករដ្ឋមន្ត្រីថៃ ផែថងថាន ចូលសម្រាកពេទ្យ