ព័ត៌មានអន្ដរជាតិ
ធ្លាក់ឧទ្ធម្ភាគចក្រប៉ូលិសមួយគ្រឿងនៅ ថៃ ខណៈចុះចតជាមួយមនុស្ស ៦ នាក់
ប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោង ២រសៀលថ្ងៃទី២៥ ខែមីនានេះ មានករណីធ្លាក់ឧទ្ធម្ភាគចក្រប៉ូលិសមួយគ្រឿង ក្នុងអំឡុងពេលកំពុងចុះចតនៅទីលានចុះចតឧទ្ធម្ភាគចក្ររបស់ស្នងការនគរបាលជាតិលេខ២១ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តសុរិន្ទ ប្រទេសថៃ ។
ក្នុងឧបទ្ទវហេតុនេះ ទាំងអ្នកបើកឧទ្ធម្ភាគចក្រ និងអ្នករួមដំណើរសរុបទាំងអស់ ៦នាក់ បានធ្វើដំណើរពីទីលានចុះចតឧទ្ធម្ភាគចក្រស្នងការនគរបាលខេត្តណាខនរ៉ាតស៊ីម៉ា ទៅកាន់ទីលានចុះចតឧទ្ធម្ភាគចក្រស្នងការនគរបាល លេខ២១ ខេត្តសុរិន្ទ ។

ក្នុងខណៈពេលកំពុងចុះចតស្រាប់តែមានខ្យល់បក់ចូលផ្នែកខាងក្រោយនៃម៉ាស៊ីន បណ្តាលឲ្យម៉ាស៊ីនបាត់បង់ម្ចាស់ការធ្លាក់ចុះដល់ដីតែម្តង និងរងការខូចខាតបណ្តលឲ្យអ្នកបើកឧទ្ធម្ភាគចក្រ និងអ្នករួមដំណើរទទួលរងរបួសស្រាល ។
ករណីធ្លាក់ឧទ្ធម្ភាគចក្រនេះកំពុងស្ថិតក្នុងការស៊ើបអង្កេត ហើយនឹងរាយការណ៍ជូនសាធារណជនជ្រាបបន្ថែមនៅពេលក្រោយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ MGR Online
ចុចអាន ៖ ប៉ូលិស ថៃ ឆ្មក់ចូលខុនដូបើកល្បែងស៊ីសងតាមអនឡាញមួយកន្លែង ចាប់បានមនុស្ស ១៧ នាក់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


