ព័ត៌មានអន្ដរជាតិ
រកឃើញមេរោគថ្មីចំនួន ៥,៥០០ ប្រភេទ ក្នុងមហាសមុទ្រទូទាំងពិភពលោក
ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិអះអាងថា បានរកឃើញមេរោគថ្មីយ៉ាងហោចណាស់ ៥,៥០០ ប្រភេទនៅទូទាំងមហាសមុទ្រពិភពលោក ហើយនេះក៏ជាការរកឃើញថ្មីដ៏សំខាន់មួយដែលត្រូវបានចេញផ្សាយដោយក្រុមអ្នកស្រាវជ្រាវអន្តរជាតិនៅក្នុងទស្សនាវដ្តី Science ។

ក្រុមការងារបានបញ្ជាក់ថា ពួកគេសម្រេចបាននូវការរកឃើញមេរោគដ៏ច្រើនលើសលុបនេះដោយប្រើការវិភាគតាមម៉ាស៊ីនពីការយកសំណាកទឹកប្រមាណ ៣៥,០០០ ពីជុំវិញពិភពលោក ។
ទន្ទឹមនោះ ក្រុមនេះក៏កំពុងស្វែងរកជាពិសេសសម្រាប់មេរោគថ្មីដែលមានលំដាប់ហ្សែន RNA ផងដែរ បន្ទាប់ពីលំដាប់ហ្សែន RNA មួយចំនួនដែលត្រូវបានរកឃើញតាមសេចក្តីរាយការណ៍មានផ្ទុកហ្សែន RdRp ដែលបានវិវឌ្ឍជាងរាប់ពាន់លានឆ្នាំ ពោលមានអាយុកាលតាំងពីកំណើតនៅលើផែនដីមកម្ល៉េះ ។

លោក Matthew Sullivan អ្នកដឹកនាំការស្រាវជ្រាវមកពីសាកលវិទ្យាល័យ Ohio State បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មានភាពចម្រុះថ្មីៗជាច្រើននៅទីនេះ ហើយវាជាអំបូរ “Taraviricota” ត្រូវបានរកឃើញពាសពេញមហាសមុទ្រ ដែលបង្ហាញថាពួកវាមានសារៈសំខាន់ខាងអេកូឡូស៊ី” ។
អ្នកវិទ្យាសាស្ត្រនិយាយថា អំបូរ “Taraviricota” ដែលទើបរកឃើញថ្មីអាចជាតំណភ្ជាប់បាត់នៅក្នុងការវិវត្តន៍នៃមេរោគ RNA ដើមដែលមានអាយុកាលរាប់ពាន់លានឆ្នាំ ហើយអំបូរថ្មីមួយទៀតគឺ “Arctiviricot” កំពុងរីករាលដាល និងលេចធ្លោខ្លាំងនៅក្នុងមហាសមុទ្រ ។

លោក Sullivan បញ្ជាក់ថា ការស្រាវជ្រាវនៃប្រភេទ ឬអំបូរថ្មីទាំងនេះនឹងផ្តល់នូវចំណេះដឹងជាមូលដ្ឋានដ៏សំខាន់ក្នុងការរួមបញ្ចូលមេរោគនៃលំដាប់ហ្សេន RNA ទៅក្នុងគំរូអេកូឡូស៊ី និងរោគរាតត្បាតជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


