ព័ត៌មានអន្ដរជាតិ
រោងចក្រផលិតវ៉ាក់សាំងកូវីដនៅអាហ្វ្រិកប្រឈមបិទទ្វារ ព្រោះគ្មានអ្នកទិញ
រោងចក្រផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ដំបូងគេរបស់ទ្វីបអាហ្វ្រិកដែលបានចាប់ផ្តើមដំណើរការចំពេលកូវីដ-១៩រាតត្បាតខ្លាំងកាលពីឆ្នាំមុនប្រឈមនឹងបិទទ្វារ បន្ទាប់ពីគ្មានទទួលបានការបញ្ជាទិញពីនរណាម្នាក់សោះ។ នេះបើយោងតាមនាយកប្រតិបត្តិបាននិយាយកាលពីថ្ងៃសៅរ៍។
ក្រុមហ៊ុនផលិតឱសថ Aspen Pharmacare របស់ប្រទេសអាហ្វ្រិកខាងត្បូងបានចុះកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណកាលពីខែវិច្ឆិកាសម្រាប់ការលក់ និងចែកចាយវ៉ាក់សាំងជាមួយក្រុមហ៊ុនអាមេរិក Johnson & Johnson ទូទាំងទ្វីបអាហ្វ្រិក។

អង្គការសុខភាពពិភពលោក (WHO) បានហៅកិច្ចព្រមថាជាពេលវេលាផ្លាស់ប្តូរដ៏ល្អឆ្ពោះទៅរកការកាត់បន្ថយវិសមភាពក្នុងការទទួលបានវ៉ាក់សាំងបង្ការកូវីដ។ យោងតាមទិន្នន័យរបស់ WHO កាលពីបំណាច់ខែមីនា បង្ហាញថា មនុស្សធំពេញវ័យម្នាក់ក្នុងចំណោមពលរដ្ឋអាហ្វ្រិក៦នាក់ទទួលបានចាក់វ៉ាក់សាំងពេញដូស។
ឥឡូវនេះ កិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន Aspen ក្នុងការលក់វ៉ាក់សាំងឈ្មោះ Aspenovax ទូទាំងតំបន់អាហ្វ្រិកដូចជាមានការពិបាកខ្លាំង។ អាហ្វ្រិកខាងត្បូងដែលបានចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនតែ៣០% ក៏ទំនងជាជួបនឹងរលកឆ្លងលើកទី៥។ ប្រទេសអាហ្វ្រិកនានាជួបបញ្ហាដឹកជញ្ជូន កង្វះបុគ្គលិកជំនាញ ខ្សែសង្វាក់ត្រជាក់ និងបញ្ហាផ្សេងៗ ទៀងជុំវិញការចាត់ចែងវ៉ាក់សាំង។
លោក Stavros Nicolaou អគ្គនាយកក្រុមហ៊ុន Aspen បាននិយាយថា ៖«មិនមានការបញ្ជាទិញសម្រាប់វ៉ាក់សាំង Aspenovax ទ។ ប្រសិនបើយើងមិនមានការបញ្ជាទិញវ៉ាក់សាំង អីចឹងវាច្បាស់ណាស់ថា មានលទ្ធភាពតិចតួចក្នុងការរក្សាការផលិតរបស់យើង»។
គោលបំណងរបស់សហភាពអាហ្វ្រិកគឺផលិតវ៉ាក់សាំងឲ្យបាន៦០%ដើម្បីចាក់វ៉ាក់សាំងដល់ពលរដ្ឋអាហ្វ្រិកទាំងអស់ត្រឹមឆ្នាំ២០៤០ ដែលរាប់ចាប់ពីបច្ចុប្បន្នមាន១% និងរោងចក្រជាច្រើនទៀតក៏កំពុងកំណត់ដែរ។
«ប្រសិនបើ Aspen មិនដំណើរការផលិតទេ តើមានឱកាសអ្វីសម្រាប់គំនិតផ្តួចផ្តើមផ្សេងទៀត?» លោក Nicolaou បាននិយាយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


