Connect with us

ព័ត៌មានអន្ដរជាតិ

ឃាតកបាញ់សម្លាប់​សមាជិក​គ្រួសារ​៧​នាក់​រួម​ទាំង​កុមារ​៣ឆ្នាំ​ផង​នៅអាហ្វ្រិកខាងត្បូង

បានផុស

នៅ

មនុស្សចំនួន៧នាក់​ក្នុងគ្រួសារ​មួយ​ត្រូវបានបាញ់សម្លាប់​ក្នុង​​ផ្ទះ​នៅភាគអាគ្មេយ៍​នៃ​ទីក្រុង Johannesburg នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ខណៈឃាតក​បា​ន​ធ្វើ​អត្តឃាត​តាមក្រោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CGTN នៅថ្ងៃទី១៤ខែតុលានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបភាព៖ New24)

សមាជិកគ្រួសារ៥នាក់ដែលក្នុងនោះមានក្មេងប្រុសអាយុ៣ឆ្នាំ អ្នកជិតខាងម្នាក់រួមទាំងមិត្តភក្តិរបស់សមាជិកគ្រួសារនេះម្នាក់ទៀត ត្រូវបានបាញ់សម្លាប់នៅ Mokokotlong មានចម្លាយជាង៤០គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុង Johannesburg ខណៈហេតុការណ៍នេះជាការបាញ់ប្រហារដ៏ធំបំផុតមួយ ចុងក្រោយបង្អស់​ដែលបានបង្កការភ្ញាក់ផ្អើល​ដល់អាហ្វ្រិកខាងត្បូង។

យោងតាមសេចក្តីថ្លែងការណ៍មួយ​របស់ប៉ូលិស ការបាញ់ប្រហារនេះបានកើតឡើងបន្ទាប់ពីបុរសម្នាក់បានទៅហាងមួយក្នុង​តំបន់ ហើយដោយដឹងថា ហាង​នោះ​​​ត្រូវបានបិទ ក៏មាន​ការឈ្លោះប្រកែកគ្នាជាមួយម្ចាស់ហាងនេះ ហើយ​បន្ទាប់​មក​ម្ចាស់​ហាង​បានតាមគាត់ទៅផ្ទះ។ ទោះយ៉ាងណាមូលហេតុពិតប្រាកដនៃការបាញ់សម្លាប់ដ៏សាហាវនេះមិនត្រូវបានដឹងនៅឡើយនោះទេ​ដែល​វា​កំពុងស្ថិតនៅក្រៅមការស៉ើបអង្កេតរបស់ប៉ូលិសនៅឡើយ។

គួរ​បញ្ជាក់ថា កាលពីរសប្ដាហ៍មុនក៍មានហេតុការណ៍បាញ់សម្លាប់ស្រដៀងគ្នានេះដែរ ដែលឃាតក​បានសម្លាប់សមាជិកគ្រួសារចំនួន១៧នាក់នៅពេលដែល​ពួកគេកំពុងគេងលង់លក់នៅ ខេត្ត Cape ចម្ងាយ២០០គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុង Durban ខណៈឃាតកមិនទាន់ត្រូវបានចាប់ខ្លួនបាននៅឡើយ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម