ព័ត៌មានអន្ដរជាតិ
មនុស្សទីពីរស្លាប់ដោយសារអុតស្វា នៅអាហ្រ្វិកខាងត្បូង
មនុស្សទីពីរបានស្លាប់នៅអាហ្រ្វិកខាងត្បូងក្នុងសប្តាហ៍នេះ បន្ទាប់ពីឆ្លងមេរោគអុតស្វា ដែលមានរយៈពេលមិនដល់២៤ម៉ោងបន្ទាប់ពីមានការស្លាប់ដំបូង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៤ ខែ មិថុនានេះ។

រដ្ឋាភិបាលអាហ្រ្វិកខាងត្បូង បានឲ្យដឹងថា មនុស្សទី ២ ដែលបានស្លាប់គឺជាបុរសអាយុ ៣៨ ឆ្នាំបន្ទាប់ពីបុរសអាយុ ៨០ ឆ្នាំម្នាក់បានស្លាប់។ បុរសរូបនេះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងខេត្ត KwaZulu-Natal (KZN) ជាមួយនឹងដំបៅយ៉ាងច្រើន ឈឺក្បាល អស់កម្លាំង ដំបៅមាត់ ឈឺសាច់ដុំ និងឈឺបំពង់ក និងបានធ្វើតេស្តវិជ្ជមានជំងឺអុតស្វា។
ចំនួនសរុបនៃករណីកើតជំងឺអុតស្វា ដែលត្រូវបានបញ្ជាក់ដោយមន្ទីរពិសោធន៍គឺមានចំនួនប្រាំមួយនៅក្នុងប្រទេសនេះដោយមានអ្នកស្លាប់ពីរនាក់ចាប់តាំងពីករណីដំបូងត្រូវបានកត់ត្រាកាលពីប្រាំសប្តាហ៍មុន។ ជំងឺអុតស្វា រីករាលដាលតាមរយៈទំនាក់ទំនងរាងកាយជិតស្និទ្ធដូចជាប៉ះពាល់ផ្ទាល់។ ខណៈករណីភាគច្រើនគឺស្រាល ប៉ុន្តែវាអាចសម្លាប់ជីវិតបាន។ ជំងឺនេះបង្កឱ្យមានដំបៅឈឺចាប់ និងមានស្លាកស្នាម ជាពិសេសលើមុខ រន្ធគូទ និងប្រដាប់ភេទ។ ចំណែករោគសញ្ញាទូទៅរួមមាន កន្ទួលលើស្បែក ក្តៅខ្លួន ឈឺក្បាល ឈឺសាច់ដុំ និងហើមកូនកណ្តុរ។

គួរបញ្ជាក់ថាជំងឺអុតស្វា (mpox) គឺជាជំងឺមេរោគដែលឆ្លងតាមរយៈការទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្ស ឬសត្វដែលមានមេរោគ ក៏ដូចជាតាមរយៈកោសិកាដែលមានមេរោគ។ខណៈកាលពីខែកក្កដាឆ្នាំ ២០២២ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នសុខភាពសកលដែលមានរយៈពេល ១០ខែដែលមានការរីករាលដាលខ្លាំងនៃជំងឺនេះ។
ជំងឺអុតស្វា នេះត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងមនុស្សក្នុងឆ្នាំ ១៩៧០ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយមានការរីករាលដាលចាប់តាំងពីពេលនោះមក ភាគច្រើនកើតនៅប្រទេសមួយចំនួននៅអាហ្វ្រិកខាងលិច និងកណ្តាល។ យោងតាមអង្គការសុខភាពពិភពលោក បានឱ្យដឹងថា មានករណីជាង ៩៧,០០០ ករណី និងការស្លាប់ចំនួន១៨៦ នាក់ត្រូវបានរាយការណ៍នៅទូទាំង ១១៧ ប្រទេសក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៤ ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


