ព័ត៌មានអន្ដរជាតិ
អាហ្វ្រិកខាងត្បូងស៊ើបអង្កេតប្រឆាំងការលក់បង្ខូចតម្លៃរបស់វៀតណាម លើសំបកកង់រថយន្ត
អាជ្ញាធរសំណងពាណិជ្ជកម្មវៀតណាម ចំណុះឱ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានឱ្យដឹងថា ប្រទេសអាហ្រ្វិកខាងត្បូងបានចាប់ផ្តើមការស៊ើបអង្កេតជាផ្លូវការ ប្រឆាំងនឹងការគេចពន្ធដែលអាចកើតមាន និងការលក់បង្ខូចតម្លៃ លើផលិតផលសំបកកង់រថយន្ត ឡានក្រុង និងឡានដឹកទំនិញ ដែលនាំចូលពីប្រទេសវៀតណាម ថៃ និងកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

ការចាត់វិធានការយ៉ាងដូច្នេះរបស់អាហ្វ្រិកខាងត្បូង ធ្វើឡើងដោយផ្អែកលើការចោទប្រកាន់ថា ផលិតផលទាំងនេះកំពុងគេចពន្ធប្រឆាំងការលក់បង្ខូចតម្លៃ ដែលអាហ្វ្រិកខាងត្បូងបានដាក់រួចហើយទៅលើប្រភេទទំនិញស្រដៀងគ្នា នាំចូលពីប្រទេសចិន។
ផលិតផលដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតរួមមានសំបកកង់រថយន្ត ឡានក្រុង និងឡានដឹកទំនិញ។ ដើមបណ្តឹងក្នុងករណីនេះ គឺសមាគមក្រុមហ៊ុនផលិតសំបកកង់អាហ្រ្វិកខាងត្បូង ដែលបានផ្តួចផ្តើមការស៊ើបអង្កេតនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤ ដោយចោទប្រកាន់ថា ក្រុមហ៊ុនវៀតណាមរួចចំណែកលើការលក់បង្ខូចតម្លៃគិតជាទឹកប្រាក់ រហូតដល់ ៨៤ ភាគរយ។

ជុំវិញបញ្ហានេះ អាជ្ញាធរពាណិជ្ជកម្មវៀតណាមបានស្នើថា សមាគម និងអ្នកផលិត និងអ្នកនាំចេញដែលពាក់ព័ន្ធ ត្រូវតែ ពិនិត្យឱ្យបានហ្មត់ចត់លើពាក្យសុំស៊ើបអង្កេត ការជូនដំណឹងផ្សេងៗ និងគោលការណ៍ណែនាំ និងបទប្បញ្ញត្តិដែលផ្តល់ដោយអាហ្វ្រិកខាងត្បូង។
លើសពីនេះទៀត អាជីវកម្មគួរតែពិចារណាលើការធ្វើពិពិធកម្មទីផ្សារនាំចេញរបស់ពួកគេ ព្រោះប្រសិនបើអាហ្រ្វិកខាងត្បូងដាក់ពន្ធប្រឆាំងការលក់បង្ខូចតម្លៃនោះ នោះប្រទេសសមាជិកផ្សេងទៀតនៃសហភាពគយអាហ្វ្រិកខាងត្បូង (រួមទាំងប្រទេស បុតស្វាណា ឡេសូថូ ណាមីប៊ី អាហ្វ្រិកខាងត្បូង និងអេស្វាទីនី) អាចនឹងចាត់វិធានការដូចគ្នា៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


