Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន​​នឹង​​ហាម​​​​នាំ​​ចូល​​ប្រេង​​រុស្ស៊ី​ជា​​គោល​ការណ៍

បានផុស

នៅ

ប្រទេស​ជប៉ុន​នឹង​ហាម​នាំចូលប្រេង​ឆៅ​រុស្ស៊ី​​ជា​គោល​ការណ៍​​​​​​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​ក្រុម​ប្រទេស G7​ ដើម្បីឆ្លើយ​តប​នឹង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​នៅ​ប្រទេស​អ៊ុយក្រែន។ លោក​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន Fumio Kishida បាន​ឲ្យ​ដឹង បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​តាម​អនឡាញ​ជា​មួយ​មេដឹក​នាំ G7 កាល​ពី​ថ្ងៃ​អាទិត្យ។

បណ្តា​ប្រទេស G7 បាន​ប្តេជ្ញា​ដាក់​បំរាម ឬ​បញ្ឈប់​ការ​នាំ​ចូល​ប្រេង​រុស្ស៊ី ​ដើម្បី​ក្លាយ​ជា​ការ​ប៉ុន​ប៉ង​ថ្មី​បំផុត​របស់​ប្រទេស​លោក​ខាង​លិច​​ក្នុង​ការ​ដាក់​សម្ពាធ​លើ​ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមៀរ ពូទីន សម្រាប់​ការ​វាយ​ប្រហារលើ​អ៊ុយក្រែន។

លោក​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន Fumio Kishida
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្តី​ថ្លែង​ការណ៍​ចេញ​ដោយ​រដ្ឋាភិបាល​ជប៉ុន លោក Kishida មាន​ប្រសាសន៍​ថា ៖«សម្រាប់​ប្រទេស​មួយ​ពឹង​ផ្អែក​ខ្លាំង​លើ​ថាមពល​នាំ​ចូល វា​គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​លំបាក​ខ្លាំង។ ប៉ុន្តែ​ការ​សម្រប​សម្រួល​របស់​ G7 គឺ​ពិត​ជា​សំខាន់​ខ្លាំង​នៅ​ពេល​ឥឡូវ​នេះ»។

ទោះ​បី​ជា​យ៉ាង​ណា រហូត​ដល់​ពេល​នេះ រដ្ឋាភិបាលទី​​ក្រុង​តូក្យូបាន​បង្ហាញ​ពី​ការ​មិន​សូវ​ជា​ស្រេក​ឃ្លាន​​ខ្លាំង​នោះ​ទេ​​ចំពោះ​​បំរាម​នាំ​ចូល​ប្រេង និង​ឧស្ម័ន​រុស្ស៊ី​ ដោយ​សារ​ខ្លួន​ក៏​ក្រ​ធន​ធាន​ដែល​ត្រូវ​​ពឹង​ផ្អែក​លើ​ការ​នាំ​ចូល​​។​ ជា​ពិសេស​ចាប់​តាំង​ពី​ខ្លួន​បាន​បិទ​ម៉ាស៊ីន​រេអាក់ទ័រនុយក្លេអ៊ែរ ក្រោយ​ពេល​វិបត្តិ​នុយក្លេអ៊ែរ Fukushima ​ឆ្នាំ​២០១១។

រុស្ស៊ី​ជា​ប្រទេស​ផ្គត់​ផ្គង់​ប្រេង​ឆៅ និង​ឧស្ម័ន​ធម្មជាតិ​រាវ​ធំ​ជាង​គេ​លំដាប់​ទី​៥​របស់​ប្រទេស​ជប៉ុន។

«យើងខ្ញុំ​ប្តេជ្ញា​បញ្ឈប់​ការ​ពឹង​ផ្អែក​លើ​ថាមពលរុស្ស៊ី រាប់​ទាំង​ការ​បញ្ឈប់​ ឬ​ហាម​នាំ​ចូល​ប្រេង​រុស្ស៊ី។ យើង​ខ្ញុំ​នឹង​ធានា​ថា យើង​ធ្វើ​ដូច្នេះបាន​ទាន់​ពេល​វេលា និងមាន​របៀប​រៀប​រយ»។ មេ​ដឹក​នាំ​ G7 ​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម។

គំនិតនៃការបញ្ឈប់ប្រេងរបស់រុស្ស៊ីអាចផ្តល់ឱ្យជប៉ុននូវភាពយឺតយ៉ាវក្នុងការកាត់បន្ថយការនាំចូលបន្តិចម្តងៗ នៅពេលដែលខ្លួន​ស្វែងរកប្រភពថាមពលជំនួស៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម