ព័ត៌មានអន្ដរជាតិ
អាមេរិក ផ្ដល់ជំនួយ ៤០ ពាន់លានដុល្លារទៀត ដល់ អ៊ុយក្រែន
ប្រធានាធិបតីអាមេរិក លោក Joe Biden បានចុះហត្ថលេខាលើច្បាប់មួយ ដើម្បីផ្តល់ជំនួយបន្ថែមចំនួន ៤០ ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ខណៈដែលការឈ្លានពានរបស់រុស្ស៊ីនៅតែបន្ត។

ការចុះហត្ថលេខាលើច្បាប់នេះ គឺធ្វើឡើងកាលពីថ្ងៃសៅរ៍ ក្នុងប្រទេសកូរ៉េខាងត្បូង ហើយកញ្ចប់ជំនួយសម្រាប់អ៊ុយក្រែនរួមមានការផ្ដល់អាវុធ និងជំនួយសេដ្ឋកិច្ច ព្រមទាំងជំនួយមនុស្សធម៌ផងដែរ។ យ៉ាងណាមិញ ច្បាប់នេះត្រូវបានអនុម័តដោយព្រឹទ្ធសភាកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការចាកចេញរបស់លោក Biden ពីកូរ៉េខាងត្បូង។
កាសែត The New York Times និយាយថា វិធានការនេះ រួមជាមួយនឹងជំនួយចំនួន ១៣.៦ ពាន់លានដុល្លារក្នុងខែមីនា ស្មើនឹងកញ្ចប់ជំនួយបរទេសដ៏ធំបំផុត ដែលអនុម័តដោយសភា ក្នុងរយៈពេលយ៉ាងហោចណាស់ពីរទសវត្សរ៍។

ដោយឡែក នៅក្នុងវីដេអូដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងអំណរគុណដល់លោក Biden សម្រាប់ការចុះហត្ថលេខាលើច្បាប់នេះ ដោយហៅថាជា “ការរួមចំណែកជាប្រវត្តិសាស្ត្រ ដល់ការការពារសេរីភាពនៅអឺរ៉ុប” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ៊ុយក្រែន បដិសេធបទឈប់បាញ់ជាមួយ រុស្ស៊ី
ចុចអាន៖លោក Zelensky អួតថា អ៊ុយក្រែន មានកងទ័ព ៧០ ម៉ឺននាក់ ឯណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


