Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ៖ ពិភពលោកកំពុងគិតខុសលើ អ៊ុយក្រែន ថានឹងត្រូវ រុស្ស៊ី កម្ទេចរយៈពេល ៣ ថ្ងៃ (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា “ពិភពលោកកំពុងគិតខុសលើអ៊ុយក្រែនថានឹងត្រូវរុស្ស៊ីកម្ទេចក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលដល់ពិភពលោកនោះ យើងបានប្រយុទ្ធមិនមែន ៣ ថ្ងៃ មិនមែន ៣០ ថ្ងៃ គឺ ៣ ខែរួចទៅហើយ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយសារព័ត៌មានជប៉ុន NHK ដែល​បាន​ធ្វើ​ឡើង​នៅ​ទីក្រុងកៀវ លោក Zelensky ក៏បានអះអាងដែរថា សន្តិភាពរបស់អ៊ុយក្រែនគឺមិនមានការប្រគល់ទឹកដីណាមួយទៅឲ្យប្រទេសដទៃឡើយ ។

លោកបញ្ជាក់ថា “សម្រាប់ប្រជាជនអ៊ុយក្រែនទាំងអស់ ជ័យជម្នះគឺការដណ្តើមយកទឹកដីរបស់យើងមកវិញ រួមទាំងតំបន់ Donbas និងឧបទ្វីបគ្រីមៀជាដើម ។ ប៉ុន្តែជាដំបូង យើងកំពុងប្រយុទ្ធដើម្បីទទួលបានទឹកដីរបស់យើងត្រឡប់មកវិញ ដូចកាលនៅមុនការលុកលុយថ្ងៃទី ២៤ ខែកុម្ភៈ ហើយបន្ទាប់មក យើងនឹងស្នើឲ្យរុស្ស៊ីចូលមកតុ​ចរចា​ដើម្បី​បញ្ចប់​សង្គ្រាម​នេះ ។

ជាចុងក្រោយលោក Zelensky បាននិយាយថា ចំណែកការទទួលបានការគ្រប់គ្រងឡើងវិញនៃតំបន់នៅតាមបណ្តោយសមុទ្រខ្មៅ និងសមុទ្រ Azov ក៏នឹងជួយទប់ស្កាត់វិបត្តិស្បៀងអាហារពិភពលោកដែលកំពុងកើតមានផងដែរ ហើយអ៊ុយក្រែន​នឹង​អាច​បញ្ជូន​ស្រូវ​សាលី និង​ពោត​ចេញ​ទៅ​អឺរ៉ុប អាស៊ី និង​អាហ្រ្វិក ដើម្បី​សម្រាល​ការ​ខ្វះខាតទាំងនោះឡើងវិញ ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោក វ្ល៉ាឌីមៀ ពូទីន ហៅថាជា “ប្រតិបត្តិការយោធាពិសេស” បានអូសបន្លាយពេលដល់ជាង ៣ ហើយ បន្ទាប់ពីទីក្រុងមូស្គូបើកការវាយលុកលើទីក្រុងកៀវកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ប្រទេសលោកខាងលិច និងរុស្ស៊ី តឹងសរសៃ ក ដាក់គ្នាជុំវិញសង្គ្រាមព័ត៌មាន នៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម