ព័ត៌មានអន្ដរជាតិ
ក្រុមសិទ្ធិមនុស្ស៣ចោទប្រកាន់អ្នកផលិតអាវុធបារាំងពីបទបង្កើនសង្គ្រាមឧក្រិដ្ឋកម្ម
អង្គការសិទ្ធិមនុស្សចំនួន៣បានដាក់ពាក្យបណ្តឹងលើក្រុមហ៊ុនផលិតអាវុធរបស់ប្រទេសបារាំងគឺ Dassault Aviation, Thales និង MBDA France ចំពោះការលក់អាវុធទៅឲ្យប្រទេសអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ដោយចោទប្រកាន់ថា ការលក់អាវុធទាំងនោះបានបង្កើតដល់ការប្រព្រឹត្តសង្គ្រាមឧក្រិដ្ឋកម្មដោយក្រុមសម្ព័ន្ធចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅប្រទេសយេម៉ែន។
ពាក្យបណ្តឹងដែលប្តឹងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្ស និងធម្មនុញ្ញអឺរ៉ុប (ECCHR), អង្គការ Mwatana ដើម្បីសិទ្ធិមនុស្ស និងអង្គការ Sherpa International បានផ្តោតលើការវាយប្រហារចំនួន២៧ដងដែលមានគោលដៅលើមន្ទីរពេទ្យ៤ សាលារៀន៣ និងជំរំជនភៀសខ្លួនជាច្រើនទៀត។ កន្លែងទាំងអស់នោះត្រូវបានគេដឹងថា នៅឆ្ងាយពីគោលដៅយោធា និងពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធដែលផលិតដោយក្រុមហ៊ុនទាំង៣។

ក្រុមហ៊ុន Dassault កំពុងត្រូវបានប្តឹងជាពិសេសពីបទដែលអាចទៅរួចចំពោះការវាយប្រហារប្រឆាំងនឹងជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការលក់អាវុធទៅឲ្យប្រទេសអារ៉ាប់រួម និងផ្តល់ការថែទាំយន្តហោះចម្បាំងប្រហែល៥៩គ្រឿង ព្រមទាំងជំរុញឲ្យមានការរំលោភបំពានច្បាប់សិទ្ធិមនុស្សអន្តរជាតិដោយការលក់យន្តហោះចម្បាំង Rafale ចំនួន៨០គ្រឿងទៅប្រទេសនេះទៀត។
ការលក់អាវុធរបស់ក្រុមហ៊ុន MBDA France គឺកាំជ្រួច Storm Shadow និងកាំជ្រួចវាយប្រហារពីលើអាកាស Scalp។ ចំណែកក្រុមហ៊ុន Thales វិញបានលក់កាំជ្រួចនាំផ្លូវ Damocles និងប្រព័ន្ធមីស៊ីលនាំផ្លូវ Scales ក៏ត្រូវបានថ្កោលទោសក្នុងពាក្យបណ្តឹងផងដែរ។
«ក្រុមហ៊ុនទាំងនោះមានការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់ពួកគេក្នុងការវាយតម្លៃពីហានិភ័យ ហើយពួកគេបានកំពុងធ្វើពាណិជ្ជកម្មជាមួយប្រទេសអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមរយៈពេលជាច្រើនឆ្នាំមកហើយ»។ លោកស្រី Canelle Lavite មកពីអង្គការ ECCHR បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍។
លោកស្រីពន្យល់ថា បន្ទាប់ពីសង្គ្រាមរយៈពេល៥ឆ្នាំនៅយេម៉ែន អ្នកជួញដូរអាវុធប្រាកដជាជួបនឹងរបាយការណ៍អន្តរជាតិដ៏ច្រើន និងស៊ីសង្វាក់គ្នាដែលឯកសារបានកត់ត្រាពីហិង្សារបស់ក្រុមសម្ព័ន្ធចម្រុះនៅយេម៉ែន។ «ប្រសិនបើយើងផ្តល់អាវុធទៅឲ្យជនល្មើសនៃសង្គ្រាមឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់ មានន័យថា យើងជួយសម្រួលដល់ការប្រព្រឹត្តឧក្រិដ្ឋកម្មទាំងនោះ»។
នាយកប្រតិបត្តិអង្គការ Mwatana លោក Abdulrasheed al-Faqih បានលើកឡើងថា ៖«ការវាយប្រហារផ្លូវអាកាសរបស់ក្រុមសម្ព័ន្ធចម្រុះបានបំផ្លិចបំផ្លាញប្រទេសយេម៉ែនយ៉ាងខ្លាំង។ អាវុធត្រូវបានផលិត និងនាំចេញដោយប្រទេសអឺរ៉ុប ជាពិសេសប្រទេសបារាំង បានជួយធ្វើឲ្យមានឧក្រិដ្ឋកម្មទាំងនោះ។ រយៈពេល៧ឆ្នាំក្នុងសង្គ្រាមនេះ ជនរងគ្រោះយេម៉ែនរាប់មិនអស់សមនឹងទទួលបានការស៊ើបអង្កេតអំពីជនល្មើសនៃឧក្រិដ្ឋកម្ម រាប់ទាំងអ្នកដែលមានសក្តានុពលផងដែរ»។
លោក Al-Faqih បានអះអាងថា អង្គការរបស់លោកបានកត់ត្រាការវាយប្រហារជាង១០០០ដងលើជនស៊ីវិលដែលបណ្តាលឲ្យស្លាប់មនុស្ស៣០០០នាក់ និងរបួស៤០០០នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


