ព័ត៌មានជាតិ
ភ្លៀង រន្ទះ ខ្យល់កន្ត្រាក់ បំផ្លាញលំនៅឋានប្រជាពរដ្ឋ និងបាញ់សម្លាប់គោពីរក្បាល
សត្វគោចំនួនពីរក្បាលបានងាប់ភ្លាមៗ រួមទាំងលំនៅដ្ឋានជាច្រើនខ្នងក៏បានខូចខាតយ៉ាងដំណំ ក្រោយពីមានភ្លៀងធ្លាក់មួយមេយ៉ាងធំគួបផ្សំនឹងខ្យល់កន្ត្រាក់ព្រមទាំងមានរន្ទះបាញ់មកជាមួយផង។

ហេតុការណ៍នៃគ្រោះធម្មជាតិនេះបានកើតឡើងកាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៦និង១០នាទី ល្ងាច នៅក្នុងភូមិសាស្ត្រស្រុកមោងឫស្សី ដោយមានករណី ភ្លៀងធ្លាក់លាយនិងខ្យល់កន្ត្រាក់ ធ្វើអោយខូចខាតផ្ទះប្រជាពលរដ្ឋ នៅក្នុងឃុំចំនួន៤ សរុបចំនួន១១ខ្នង និងមានរន្ទះបាញ់សម្លាប់គោចំនួន២ក្បាល។
តាមការលើកឡើងពីកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានបញ្ជាក់ថា នៅមុនពេលកើតហេតុគឺមានភ្លៀងធ្លាក់មួយមេយ៉ាងធំ ស្របពេលជាមួយគ្នានោះដែរក៏មានខ្យល់កន្ត្រាក់បោកបក់មកជាមួយរួមជាមួយនឹងសម្លេងផ្គររន្ទះឮយ៉ាងខ្លាំង ទើបធ្វើឲ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋរបើករបាញនិងរលំផងដែរ។

ឃុំដែលរងគ្រោះចំនួន ៤ នោះគឺ ឃុំគារខូចខាតផ្ទះចំនួន ៥ ខ្នង និង មានរន្ទះបាញ់ងាប់គោ ចំនួន ២ ក្បាល។ ឃុំកកោះរលំឃ្លាំងដាក់អីវ៉ាន់ ១ ខ្នងទំហំ ៣៥ម × ៧០ម។ ឃុំព្រៃស្វាយ ដួលរលំផ្លាកគណបក្សចំនួន ៨ ផ្ទាំង និងខូចខាតផ្ទះចំនួន ៣ ខ្នង និងឃុំព្រៃតូច ខូចខាតផ្ទះចំនួន ២ ខ្នង ដោយនៅក្នុងករណីខាងលើនេះពុំមានបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕



អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


