ព័ត៌មានអន្ដរជាតិ
តួកគី ឲ្យណាតូប្រើប្រាស់ឈ្មោះថ្មីរបស់ខ្លួន
រដ្ឋជាសមាជិកចាស់ជាងគេមួយរបស់អង្គការណាតូបានជូនដំណឹងដល់សម្ព័ន្ធភាពនៃការផ្លាស់ប្តូរ និងឲ្យប្រើប្រាស់ឈ្មោះផ្លូវការរបស់ខ្លួនពី តួកគី (Turkey) ទៅ “Türkiye” ។

បេសកកម្មអចិន្ត្រៃយ៍របស់តួកគីចំពោះអង្គការណាតូកាលពីសប្តាហ៍មុនបានផ្ញើលិខិតមួយទៅកាន់អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ដើម្បីប្រើឈ្មោះ Türkiye ជំនួសឈ្មោះចាស់ Turkey ។
ចំណែកនៅក្នុងលិខិតផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិកាលពីសប្ដាហ៍មុនវិញ, ប្រទេសតួកគីក៏បានស្នើសុំឲ្យអង្គការសហប្រជាជាតិប្រើប្រាស់ឈ្មោះ Türkiye ចាប់ពីពេលនេះតទៅផងដែរ បន្ទាប់ពីការផ្លាស់ប្តូរត្រូវបានទទួលស្គាល់ ខណៈស្ថាប័ន EU ក៏ត្រូវបានជូនដំណឹងអំពីឈ្មោះស្តង់ដារថ្មីរបស់ប្រទេសនេះផងដែរ ។

តួកគីគឺជាសមាជិកដ៏យូរលង់របស់អង្គការណាតូដែលបានចូលរួមក្នុងប្លុកមួយនេះកាលពីឆ្នាំ ១៩៥២ ខណៈកាលពីខែកុម្ភៈ តួកគីក៏បានប្រារព្ធខួបលើកទី ៧០ នៃសមាជិកភាពរបស់អង្គការណាតូផងដែរ ។
យោងតាមមន្ត្រីបានឲ្យដឹងថា ការផ្លាស់ប្តូរនេះគឺសំដៅពង្រឹងប្រទេសតួកគីនៅលើឆាកអន្តរជាតិ ហើយថែមទាំងឆ្លុះបញ្ចាំងឲ្យកាន់តែច្បាស់អំពីបេតិកភណ្ឌរបស់ប្រទេសនេះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


