ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានកើតសង្គ្រាមធំ បើណាតូ ដាក់កងរក្សាសន្តិភាពនៅ អ៊ុយក្រែន
រុស្ស៊ីព្រមានថា បើអង្គការណាតូដាក់កងរក្សាសន្តិភាពនៅប្រទេសអ៊ុយក្រែនមែននោះ វានឹងបង្កឲ្យមានសង្គ្រាមធំរវាងប្លុកយោធាដឹកនាំដោយអាមេរិក ជាមួយរុស្ស៊ីជាក់ជាមិនខានឡើយ។

ការព្រមាននេះគឺចេញពីអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev ដែលបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យទី១៦ខែមីនាឆ្នាំ២០២៥ និងត្រូវបានយកមកចុះផ្សាយដោយសារព័ត៌មាន RT។
ក្នុងខ្លឹមសារនៃការបង្ហោះរបស់លោក Medvedev, អតីតប្រធានាធិបតីរុស្ស៊ីរូបនេះលើកឡើងថា នាយករដ្ឋមន្ត្រីអង់គ្លេសនិងប្រធានាធិបតីបារាំង ពិតជាឆោតល្ងង់ណាស់។ ពួកគេចង់បញ្ជូនទ័ពនិងជំនួយយោធាទៅឲ្យរដ្ឋណាស៊ីសម័យទំនើបនៅទីក្រុងកៀវ។ នោះមានន័យថា សង្គ្រាមជាមួយណាតូនឹងផ្ទុះឡើង។ ពួកគេគួរពិគ្រោះយោបល់ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សិនទៅ។

ការព្រមានរបស់លោក Medvedev កើតឡើងបន្ទាប់ពីអាមេរិកនិងអង់គ្លេស លើកឡើងម្តងហើយម្តងទៀតអំពីលទ្ធភាពបញ្ជូនទ័ពទៅអ៊ុយក្រែន ដើម្បីធានាសន្តិសុខសុវត្ថិភាព បន្ទាប់ពីចប់សង្គ្រាម។
នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ប្រកាសថា ប្រទេសរបស់លោកនិងបារាំង នឹងដឹកនាំក្រុមចម្រុះមួយ ដើម្បីដាក់ទ័ពទៅអ៊ុយក្រែន ជាការគាំទ្រផ្នែកយោធានៅពេលណា កិច្ចព្រមព្រៀងសន្តិភាពរវាងទីក្រុងកៀវនិងមូស្គូត្រូវបានឈានដល់។

លោក Starmer បានថ្លែងដូច្នេះក្នុងកិច្ចប្រជុំបន្ទាន់នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃអាទិត្យទី២ខែមីនាឆ្នាំ២០២៥ ដែលមានការចូលរួមពីសំណាក់មេដឹកនាំអឺរ៉ុបជាច្រើនរូបដូចជាប្រធានាធិបតីបារាំង Emmanuel Macron, អធិការបតីអាល្លឺម៉ង់ Olaf Scholz, នាយករដ្ឋមន្ត្រីប៉ូឡូញ Donald Tusk និងមេដឹកនាំផ្សេងទៀតរួមមាននាយករដ្ឋមន្រ្តីកាណាដា Justin Trudeau, ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen និងអគ្គលេខាធិការអង្គការណាតូ Mark Rutte។
យោងតាមលោក Starmer, ដើម្បីធានាសន្តិសុខនៅអ៊ុយក្រែន ក្រុមចម្រុះនេះមិនមែនត្រឹមដាក់ទ័ពទេ ប៉ុន្តែក៏នឹងបញ្ជូនយន្តហោះទៅផងដែរ។ លោកអះអាងថា «យើងគាំទ្រអ៊ុយក្រែនទាំងជើងគោកនិងអាកាស ជាមួយប្រទេសអឺរ៉ុបផ្សេងទៀត»។
យ៉ាងណាចំពោះផែនការនេះ ទីក្រុងមូស្គូបានបញ្ចេញប្រតិកម្មខ្លាំងៗរួចហើយ ដោយចោទប្រកាន់ថា អឺរ៉ុបកំពុងចាក់សាំងលើភ្លើង បញ្ឆេះស្ថានការណ៍ឲ្យកាន់តែក្តៅ ហើយថែមទាំងគំរាមសងសឹកទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំថា ណាតូទទួលបានលុយរាប់រយពាន់លានដោយសារតែលោក
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


