ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ដាក់ពង្រាយនាវាមុជទឹក នៅជិតព្រំដែនណាតូ
សារព័ត៌មាន Bulgarian Military បានចុះផ្សាយថា ថ្មីៗនេះ នាវាមុជទឹក Yasen-M class “Arkhangelsk” របស់រុស្ស៊ី បានឈរជើងនៅមូលដ្ឋាន Zapadnaya Litsa នៅលើឧបទ្វីប Kola ចម្ងាយប្រហែល ៦០គីឡូម៉ែត្រពីប្រទេសន័រវេស ដែលជាសមាជិកអង្គការណាតូ។

នាវាមុជទឹកប្រភេទ Yasen-M ត្រូវបានបំពាក់ដោយសព្វាវុធទំនើបៗ រួមទាំងមីស៊ីលគ្រូស Oniks និង Kalibr-PL ដែលជួយបង្កើនការរារាំងជាយុទ្ធសាស្ត្ររបស់រុស្ស៊ី។ មីស៊ីល Oniks អាចបាញ់ក្នុងល្បឿនលឿនជាងសម្លេងដល់ទៅជាង៨ដង ហើយហោះបានរយៈចម្ងាយ ១ ០០០គីឡូម៉ែត្រ ខណៈមីស៊ីល Kalibr អាចបាញ់រហូតដល់ចម្ងាយ ២ ៥០០គីឡូម៉ែត្រ ហើយអាចវាយប្រហារគោលដៅនៅទូទាំងទ្វីបអឺរ៉ុប ឬជ្រៅចូលទៅក្នុងតំបន់អាកទិក។
ក្រៅតែពីនាវា Yasen-M ក៏មាននាវាមុជទឹកអមដំណើរចំនួន ៤គ្រឿងផ្សេងទៀតផងដែរ ដូចជា នាវាមុជទឹក Oscar II ៣គ្រឿង និងនាវាមុជទឹក Yasen ១គ្រឿង។
ការដាក់ពង្រាយនេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រុស្ស៊ី ក្នុងការពង្រឹងវត្តមានកងទ័ពជើងទឹករបស់ខ្លួននៅជិតទឹកដីរបស់អង្គការណាតូ ដែលបង្កជាភាពតានតឹងនៅក្នុងតំបន់បន្ថែមទៀត។
លើសពីនេះ រុស្ស៊ីបើតាមសេចក្តីរាយការណ៍បានបង្កើនសកម្មភាពនាវាមុជទឹកនៅមហាសមុទ្រអាត្លង់ទិក ដោយមាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរហូតដល់ ១១គ្រឿង ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ ដែលឆ្លុះបញ្ចាំងពីជំហរយុទ្ធសាស្ត្រដែលធ្លាប់ប្រើកាលពីសម័យសង្គ្រាមត្រជាក់។
ការដាក់ពង្រាយនេះ បានបង្កើនការព្រួយបារម្ភក្នុងចំណោមសមាជិកណាតូ ដែលជំរុញឲ្យមានការពិភាក្សាលើការពង្រឹងសន្តិសុខដែនសមុទ្រ និងសមត្ថភាពត្រួតពិនិត្យ ដើម្បីដោះស្រាយទិដ្ឋភាពគំរាមកំហែងក្រោមផ្ទៃទឹកដែលកំពុងវិវត្ត៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


