Connect with us

ព័ត៌មានអន្ដរជាតិ

លោក​ Zelenskyy​ ថា​ អ៊ុយក្រែន​​កំពុង​បាត់​​បង់​​ដ៏​ឈឺ​​ចាប់​​ ត្រូវ​​ការ​អាវុធ​ប្រឆាំង​​មីស៊ីល​ទំនើប​

បានផុស

នៅ

ប្រទេស​អ៊ុយក្រែន​កំពុង​​ទទួល​រង​ការ​ឈឺចាប់​​​ពី​ការ​បាត់​បង់យ៉ាង​ធ្ងន់​ធ្ងរ​នៅក្នុង​ការ​ធ្វើ​សង្គ្រាម​ជា​មួយ​រុស្ស៊ី​​​នៅ​ភាគ​ខាង​កើត​ទី​ក្រុង Sievierodonetsk ​និង​តំបន់​ Kharkiv ដូច្នេះ​​ត្រូវ​ការ​អាវុធ​ថ្មី​បន្ថែម​ទៀត​ដើម្បី​ទប់​ទល់​នឹង​រុស្ស៊ី។

លោក Volodymyr Zelenskyy
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​យប់​ថ្ងៃ​​អង្គារ៍ ទី​១៤ ខែមិថុនា ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ​បាន​និយាយ​ថា ឥឡូវ​នេះ អ៊ុយក្រែន​ត្រូវ​ការ​អាវុធ​ទំនើប​ថ្មី​​​ប្រឆាំង​​នឹងមីស៊ីល។ គ្មាន​​ហេតុ​ផល​ទេ​ដែល​ប្រទេស​ជា​ដៃ​គូ​ពន្យារ​​ពេល​ក្នុង​ការ​បញ្ជូន​អាវុធ​មក​ឲ្យ។ គ្រាប់​រ៉ុក្កែត​រុស្ស៊ី​មួយ​ចំនួន​គេច​ផុត​ពី​ការការពារ និង​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់។

អ៊ុយក្រែន​បាន​និយាយ​ថា កង​កម្លាំង​របស់​ខ្លួន​​នៅ​តែ​​​កំពុង​ព្យាយាម​​ក្នុង​ការ​ជម្លៀស​ជន​ស៊ីវិល​ចេញ​ពី​ទី​ក្រុង Sievierodonetsk បន្ទាប់​ពី​កម្លាំង​រុស្ស៊ី​វាយ​កម្ទេច​ស្ពាន​ផ្តាច់ផ្លូវ​ចេញ​ចូល​ទាំង​អស់។

«ដូច​មុន​ដែរ ការ​ប្រយុទ្ធ​គ្នា​​យ៉ាង​ខ្លាំង​នៅតំបន់ Sievierodonetsk និង​ទី​ប្រជុំ​ជន ព្រម​ទាំង​សហគមន៍ក្បែរ​ៗ​នោះ​​។ ជា​អកុសល ការ​បាត់​បង់​​​ដ៏​គួរ​​ឲ្យ​​ឈឺ​ចាប់»។ លោក Zelenskyy បាន​និយាយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម