ព័ត៌មានអន្ដរជាតិ
អាមេរិក ផ្ដល់ជំនួយយោធាថ្មីរាប់លានដុល្លារទៀតឲ្យ អ៊ុយក្រែន
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិកបានបែងចែកជំនួយយោធាចំនួន ៤០០ លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន ដោយនាំឲ្យចំនួនជំនួយសរុបកើនដល់ទៅជាង ៧ ពាន់លានដុល្លារហើយ ។

លោក Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យោងតាមការផ្ដល់សិទ្ធិអំណាចពីប្រធានាធិបតី ខ្ញុំកំពុងអនុញ្ញាតឲ្យបញ្ចេញកញ្ចប់អាវុធ និងឧបករណ៍ផ្សេងៗលើកទី ១៥ របស់យើងពីស្តុករបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកដែលមានទឹកប្រាក់រហូតដល់ ៤០០ លានដុល្លារសម្រាប់ផ្ដល់ឲ្យអ៊ុយក្រែនដើម្បីការពារខ្លួន ចាប់តាំងពីខែសីហា ឆ្នាំ២០២១” ។
បើយោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា បើគិតសរុបសម្រាប់កញ្ចប់ជំនួយយោធារបស់សហរដ្ឋអាមេរិកដែលផ្ដល់ឲ្យអ៊ុយក្រែននៅពេលនេះគឺឡើងដល់ជាង ៧.៣២ ពាន់លានដុល្លារហើយ ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេស ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា “លោក Blinken ក៏បានកោតសរសើរដល់ប្រជាជនអ៊ុយក្រែនដែលបន្តការការពារជាតិរបស់ពួកគេយ៉ាងក្លាហាន ក៏ដូចជាហ៊ានប្រឈមមុខនឹងសង្គ្រាមលុកលុយដោយខុសច្បាប់របស់រុស្ស៊ី ហើយសហរដ្ឋអាមេរិកនឹងឈរក្បែរពួកគេឲ្យបានយូរតាមដែលអាចធ្វើទៅបាន” ។
នៅថ្ងៃដដែលនោះលោក Blinken ក៏បានប្រកាសកញ្ចប់ជំនួយមនុស្សធម៌បន្ថែមដល់អ៊ុយក្រែនដែលមានតម្លៃជិត ៣៦៨ លានដុល្លារ ពោលកើនឡើងសរុបចំនួន ១.២៨ ពាន់លានដុល្លារសម្រាប់ជំនួយដល់រដ្ឋាភិបាលទីក្រុងកៀវ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ