ព័ត៌មានអន្ដរជាតិ
ទីក្រុង Tianjin របស់ចិន ផ្អាកអាជីវកម្មមួយចំនួន ដើម្បីទប់ស្កាត់ការផ្ទុះ កូវីដ ថ្មី
ការផ្ទុះជំងឺកូវីដ១៩ជាចង្កោម បានបង្ខំឲ្យទីក្រុងកំពង់ផែ Tianjin ភាគខាងជើងប្រទេសចិន ត្រូវបិទកន្លែងកម្សាន្តជាច្រើន ព្រមទាំងសាលាមត្តេយ្យ និងស្ថាប័នអប់រំមួយចំនួន។

ទីក្រុង Tianjin ដែលមានប្រជាជនជាង ១២ លាននាក់ និងជាបណ្តុំនៃរោងចក្រជាប់ទាក់ទងនឹងក្រុមហ៊ុន Boeing និង Volkswagen បានរាយការណ៍ពីការឆ្លងក្នុងសហគមន៍ចំនួន១១ករណី កាលពីថ្ងៃចន្ទទី១៩ខែកក្កដា បន្ទាប់ពីគ្មានករណីឆ្លងសោះ ក្នុងរយៈពេលប្រហែលមួយសប្តាហ៍។
ទោះបីជាយ៉ាងណាក៏ដោយ តំណាងម្នាក់បាននិយាយនៅថ្ងៃអង្គារនេះថា កំពង់ផែ Tianjin ដែលគ្រប់គ្រងអាជីវកម្មចេញចូលទំនិញ នៅតែដំណើរការជាធម្មតា។

ករណីឆ្លងកូវីដសម្រាប់ទីក្រុង Tianjin និងតំបន់នានានៃប្រទេសចិន គឹមានកម្រិតទាបណាស់ បើធៀបនឹងអត្រាឆ្លងនៅប្រទេសផ្សេងៗលើសកលលោក នារយៈពេលជាងពីរឆ្នាំមកនេះ ប៉ុន្តែចិន បានរក្សាគោលនយោបាយ “សូន្យកូវីដ” ដើម្បីទប់ស្កាត់ការរីករាលដាល។
មន្ត្រីក្រុង Tianjin បាននិយាយកាលពីល្ងាចថ្ងៃចន្ទថា កន្លែងកម្សាន្តបិទជិតជាច្រើនដូចជា កន្លែងលេងអុក និងលេងបៀ និងបារ នៅក្នុងស្រុកចំនួនពីរដែលមានប្រជាជនជាង២លាននាក់ ត្រូវបានបញ្ជាឲ្យបិទ ដោយមិនបញ្ជាក់កាលបរិច្ឆេទ បើកដំណើរការឡើងវិញនោះទេ។
សាលាមត្តេយ្យនិងស្ថាប័នអប់រំក្នុងស្រុកមួយចំនួន ក៏ត្រូវបានបញ្ជាឲ្យបិទរយៈពេលបីថ្ងៃ ផងដែរ។

គណៈកម្មការសុខភាពជាតិ បាននិយាយនៅថ្ងៃអង្គារនេះថា បើបូករួមទាំងករណីរបស់ទីក្រុង Tianjin ផងដែរនោះ ចិនដីគោក បានរាយការណ៍ពីការឆ្លងក្នុងសហគមន៍ថ្មីចំនួន៦៩៩ករណី សម្រាប់ថ្ងៃទី ១៨ ខែកក្កដា ដែលក្នុងនោះមាន ១៩៩ករណីចេញរោគសញ្ញា និង ៥០០ករណីមិនចេញរោគសញ្ញា។
ភាគច្រើននៃករណីឆ្លងថ្មីកាលពីថ្ងៃចន្ទ ត្រូវបានរកឃើញនៅក្នុងខេត្ត Gansu ភាគពាយ័ព្យ និងតំបន់ភាគខាងត្បូង Guangxi៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កូវីដ នឹងបន្តរីករាលដាលជាច្រើនឆ្នាំខាងមុខទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


