Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់ដោយសារកូវីដច្រើនពេក អាល្លឺម៉ង់បង្ខំចិត្តផ្ទេរសាកសពទៅទុកចោលក្នុងឃ្លាំងព្រោះអស់កន្លែងដាក់

បានផុស

នៅ

ប៉ាឆាផ្ទុកសាកសពមួយកន្លែងរបស់អាល្លឺម៉ង់កំពុងព្យាយាមដោះស្រាយចំនួនសាកសព បន្ទាប់ពីសាកសពជាច្រើនត្រូវបានយកទៅទុកនៅឃ្លាំងដាក់ឥវ៉ាន់ ខណៈទីក្រុង Zittau នៅភាគខាងកើតប្រទេសអាល្លឺម៉ង់មានចំនួនអ្នកស្លាប់បីដងនៅក្នុងខែធ្នូបើប្រៀបធៀបទៅនឹងឆ្នាំមុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វាកើតឡើងបន្ទាប់ពីប្រទេសនេះបានកត់ត្រាការស្លាប់ដោយសារជំងឺកូវីដ ១៩ ចំនួន ៩៦២ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយរួមជាមួយការឆ្លងថ្មីចំនួន ២៤,៧៤០ ករណី ។

ទីក្រុងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចំនួននៃការបូជាសពដែលចាំបាច់គឺខ្ពស់ជាងសមត្ថភាពនៃការបូជារបស់ទីក្រុង Zittau” ។

បច្ចុប្បន្ននេះសាកសពត្រូវបានរក្សាទុកនៅក្នុងឃ្លាំងមួយដែលត្រូវបានប្រើដើម្បីរក្សាទុកសំភារៈការពារទឹកជំនន់ ហើយសាកសពទាំងនោះនឹងត្រូវយកទៅកន្លែងបូជានៅពេលដែលកន្លែងទំនេរបើកឡើងវិញ ។

អភិបាលក្រុង Zittau លោក Thomas Zenker បានបន្ថែមថា “យើងបានឈានដល់កម្រិតកំពូលមួយនៃចំនួនអ្នកស្លាប់ ។ កាលពីខែធ្នូឆ្នាំមុនទីក្រុង Zittau បានកត់ត្រាថាមានអ្នកស្លាប់ចំនួន ៤៥ នាក់ប៉ុណ្ណោះ ។ ទោះយ៉ាងណាតួលេខនេះបានកើនឡើងដល់ ១១៥ ក្នុងខែនេះ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Daily Star

ចុចអាន ៖ កាសែតថៃ ចុះផ្សាយ អ្នកឆ្លងដែនខុសច្បាប់ពីកម្ពុជា ០១ នាក់ ឆ្លង​កូវីដ

ចុចអាន ៖ អាមេរិកចំណាយ ១.៩៥ ពាន់លានដុល្លារឲ្យក្រុមហ៊ុន Pfizer សម្រាប់វ៉ាក់សាំងកូវីដ ១០០ លានដូសបន្ថែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម