ព័ត៌មានអន្ដរជាតិ
គ្រាន់តែសមាជិកសភាអាមេរិក ធ្វើទស្សនកិច្ចតៃវ៉ាន់ភ្លាម ចិនធ្វើសមយុទ្ធយោធាថ្មីភ្លែត
ប្រទេសចិនបាននិយាយនៅថ្ងៃចន្ទទី១៥ខែសីហានេះថា ខ្លួនបានរៀបចំសមយុទ្ធយោធាថ្មីៗ ជុំវិញកោះតៃវ៉ាន់ នៅក្នុងអ្វីដែលទីក្រុងប៉េកាំងហៅថាជា “ការកំញើញ” ប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោន និងតៃប៉ិ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់កោះនេះ ដោយគណៈប្រតិភូសភាសហរដ្ឋអាមេរិក។
យោធាចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅថ្ងៃទី១៥ខែសីហា បញ្ជាការដ្ឋានភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បានរៀបចំការល្បាតត្រៀមប្រយុទ្ធរួមពហុមុខងារ និងសមយុទ្ធប្រយុទ្ធនៅក្នុងសមុទ្រ និងដែនអាកាសជុំវិញកោះតៃវ៉ាន់”។
ប្រទេសចិន ក៏បានធ្វើសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់ផងដែរ ដើម្បីបង្ហាញពីកំហឹងរបស់ខ្លួនចំពោះដំណើរទស្សនកិច្ច ដោយប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិកាលពីដើមខែសីហានេះ។
កាលពីថ្ងៃអាទិត្យ គណៈប្រតិភូសមាជិកសភាអាមេរិកមួយក្រុម បានទៅដល់កោះតៃវ៉ាន់សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ដែលក្នុងអំឡុងពេលនោះ ពួកគេបានជួបជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen ចំពេលមានភាពតានតឹងផ្នែកយោធាកាន់តែខ្លាំង រវាងកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ និងប្រទេសចិន។
វិទ្យាស្ថានអាមេរិកប្រចាំទីក្រុងតៃប៉ិ ដែលដើរតួដូចជាស្ថានទូត បាននិយាយថា គណៈប្រតិភូនេះ ដឹកនាំដោយព្រឹទ្ធសមាជិក Ed Markey ហើយអមដំណើរដោយសមាជិកសភាចំនួនបួនរូប ក្នុងអ្វីដែលខ្លួនពណ៌នាថា ជាផ្នែកនៃដំណើរទស្សនកិច្ចដ៏ធំទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
វិទ្យាស្ថាននេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចំពេលដែលប្រទេសចិនកំពុងបង្កើនភាពតានតឹងនៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងតំបន់ជាមួយនឹងសមយុទ្ធយោធានោះ, លោក Markey បានដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចតៃវ៉ាន់ជាថ្មីម្តងទៀត ដើម្បីបង្ហាញពីការគាំទ្រយ៉ាងរឹងមាំរបស់សភាសហរដ្ឋអាមេរិកចំពោះតៃវ៉ាន់”។
គួរបញ្ជាក់ថា ការិយាល័យប្រធានាធិបតីតៃវ៉ាន់ និយាយថា ក្រុមនេះបានជួបលោកស្រី Tsai នៅព្រឹកថ្ងៃចន្ទ។ ខុសពីការប្រជុំរវាងលោកស្រី Pelosi ជាមួយលោកស្រី Tsai ដែលបើកចំហចំពោះអ្នកសារព័ត៌មាន, កិច្ចប្រជុំថ្ងៃចន្ទរវាងលោកស្រី Tsai ជាមួយគណៈប្រតិភូសភាថ្មីនេះ គឺបានធ្វើឡើងដោយបិទទ្វារ៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ គណៈប្រតិភូសភាអាមេរិកមួយក្រុមទៀត ទៅដល់ កោះតៃវ៉ាន់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


