ព័ត៌មានអន្ដរជាតិ
គណៈប្រតិភូសភាអាមេរិកមួយក្រុមទៀត ទៅដល់ កោះតៃវ៉ាន់ (មានវីដេអូ)
គណៈប្រតិភូសភាអាមេរិក បានទៅដល់កោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យទី១៤ខែសីហា សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ។
ការមកដល់របស់សមាជិកសភា បានកើតឡើងមិនដល់ពីរសប្តាហ៍ផង បន្ទាប់ពីដំណើរទស្សនកិច្ចដាច់ដោយឡែកដោយប្រធានសភាលោកស្រី Nancy Pelosi បានជំរុញឲ្យមានសកម្មភាពយោធាដ៏ច្របូកច្របល់នៅក្នុងច្រកសមុទ្រតៃវ៉ាន់ ហើយបានធ្វើឲ្យទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កាន់តែល្អក់កករ។
ដំណើរទស្សនកិច្ចទៅទីក្រុងតៃប៉ិ ត្រូវបានប្រកាសដោយវិទ្យាស្ថានអាមេរិកាំង ប្រចាំនៅតៃវ៉ាន់។ វិទ្យាស្ថាននេះ ត្រូវបានគេប្រៀបប្រដូចថា ដូចជាស្ថានទូតអាមេរិក នៅកោះតៃវ៉ាន់ អ៊ីចឹង។
យោងតាមវិទ្យាស្ថាននេះ, សមាជិកព្រឹទ្ធសភារដ្ឋ Massachusetts មកពីគណបក្សប្រជាធិបតេយ្យលោក Ed Markey គឹជាអ្នកដឹកនាំក្រុមនេះ។ អ្នកតំណាងគណបក្សប្រជាធិបតេយ្យលោក John Garamendi, លោក Alan Lowenthal និងលោក Don Beyer បានអមដំណើរលោក Markey ក៏ដូចជាតំណាងរាស្រ្តមកពីគណបក្សសាធារណរដ្ឋ លោកស្រី Aumua Amata Coleman Radewagen ផងដែរ។
វិទ្យាស្ថាននេះនិយាយថា គណៈប្រតិភូ នឹងជួបជាមួយមេដឹកនាំជាន់ខ្ពស់តៃវ៉ាន់ ដើម្បីពិភាក្សាអំពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ បញ្ហាសន្តិសុខក្នុងតំបន់ ពាណិជ្ជកម្ម និងការវិនិយោគ ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ការប្រែប្រួលអាកាសធាតុ និងបញ្ហាសំខាន់ៗផ្សេងទៀតដែលមានផលប្រយោជន៍ទៅវិញទៅមក។
គួរបញ្ជាក់ថា កាលពីដើមខែនេះ ប្រធានសភាអាមេរិក លោកស្រី Pelosi បានធ្វើដំណើរទៅកោះតៃវ៉ាន់ ខណៈទីក្រុងប៉េកាំងយល់ឃើញថា ដំណើរទស្សនកិច្ចរបស់មន្ត្រីកំពូលលំដាប់ទីពីរនៅក្នុងជួររដ្ឋាភិបាលអាមេរិក និងជាសមាជិកនៃគណបក្សនយោបាយដូចគ្នាជាមួយលោកប្រធានាធិបតី Joe Biden រូបនេះ ជាការរំលោភលើគោលការណ៍ចិនតែមួយ។
ដំណើរទស្សនកិច្ចនេះ ត្រូវបានរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី ចាត់ទុកថាជា “រឿងគួរឲ្យអស់សំណើចជាទីបំផុត” ដោយលោកវ៉ាងបានអះអាងថា “អ្នកដែលប្រមាថចិននឹងត្រូវទទួលទណ្ឌកម្ម”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ចិន ព្រមាន តៃវ៉ាន់ ខ្លាំងៗ ក្រុងប៉េកាំង មិនអត់ឱនចំពោះ សកម្មភាពបំបែកខ្លួនណាមួយឡើយ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


