ព័ត៌មានអន្ដរជាតិ
មេទ័ពអង់គ្លេស ប្រាប់ទាហានរបស់ខ្លួន ឲ្យត្រៀមធ្វើសង្គ្រាមជាមួយ រុស្ស៊ី (មានវីដេអូ)
ទាហានអង់គ្លេសគ្រប់រូប ត្រូវតែប្រាប់ដល់ក្រុមគ្រួសាររបស់ពួកគេថា ពួកគេអាចនឹងត្រូវដាក់ពង្រាយ ដើម្បីធ្វើសង្គ្រាមជាមួយរុស្ស៊ី។ នេះបើតាមការប្រកាសរបស់មេទ័ពមួយរូប។

វរសេនីយ៍ទោ កងទ័ពជើងគោកលោក Paul Carney បានជំរុញឲ្យកងទ័ពប្រាប់មនុស្សជាទីស្រឡាញ់របស់ពួកគេឲ្យហើយថា ពិភពលោកកំពុងប្រឈមនឹង “ការពិតថ្មី” ហើយថា ចក្រភពអង់គ្លេស បានត្រៀមខ្លួនជាស្រេចដើម្បីទប់ទល់នឹងការឈ្លានពានណាមួយ។
មេទ័ពរូបនេះបានប្រាប់ទស្សនាវដ្ដី Soldier ថា “វាជារឿងសំខាន់ ដែលយើងត្រូវប្រាប់មនុស្សជាទីស្រឡាញ់ និងគ្រួសាររបស់យើង ព្រោះពួកគេនឹងពិបាកពេលបាត់វត្តមានរបស់យើង”។

លោកបន្តថា “យើងកំពុងពិភាក្សា អំពីការដាក់ពង្រាយពួកគេឥឡូវនេះ។ ពិភពលោកបានផ្លាស់ប្តូរហើយ ហើយយើងត្រូវតែត្រៀមខ្លួនសម្រាប់ការពិតថ្មី”។
ការព្រមានរបស់លោក Carney បានកើតឡើងចំពេលដែលរុស្ស៊ី ត្រូវគេសង្ស័យថា បានបញ្ជូនអ្នកស៊ើបការណ៍ទៅបំផ្លាញរោងចក្រអាវុធក្នុងរដ្ឋសមាជិកណាតូ អាល់បានី។

ក្រសួងការពារជាតិអាល់បានីបានអះអាងថា បុរសពីរនាក់កាន់លិខិតឆ្លងដែនរុស្ស៊ី និងម្នាក់ជាជនជាតិអ៊ុយក្រែន ដែលទំនងជាមកពីសាធារណរដ្ឋបំបែកខ្លួនគ្រប់គ្រងដោយទីក្រុងមូស្គូរបស់ប្រទេសនេះ បានព្យាយាមចូលទៅក្នុងរោងចក្រអាវុធទាំងយប់។
ជាលទ្ធផល ទាហានអាល់បានីបីនាក់ដែលការពារឃ្លាំង ត្រូវបានគេបាញ់ដោយអាវុធគីមី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


