ព័ត៌មានអន្ដរជាតិ
បង់ក្លាដែស កាត់បន្ថយថ្ងៃសិក្សា និងម៉ោងការងារ ដើម្បីសន្សំសំចៃអគ្គិសនី
ប្រទេសបង់ក្លាដែស នឹងកាត់បន្ថយថ្ងៃសិក្សាមួយថ្ងៃទៀត ក្នុងមួយសប្តាហ៍ ហើយកាត់បន្ថយម៉ោងធ្វើការ ដើម្បីជួយបន្ធូរបន្ថយកង្វះខាតអគ្គិសនី។ នេះបើតាមការបញ្ជាក់ពីមន្ត្រីរដ្ឋាភិបាល។
កាលពីខែមុន ប្រទេសអាស៊ីខាងត្បូងមួយនេះ បានចាប់ផ្តើម ការផ្តាច់ភ្លើងប្រចាំថ្ងៃ ដោយក្នុងមួយថ្ងៃផ្តាច់ពីរម៉ោង ហើយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្រុមបាតុករបានដើរតាមផ្លូវ បន្ទាប់ពីរដ្ឋាភិបាល ដំឡើងថ្លៃសាំងជាង ៥០%។
សង្គ្រាមនៅអ៊ុយក្រែន បានជំរុញឲ្យតម្លៃនៃការនាំចូលប្រេងឥន្ធនៈឡើងថ្លៃយ៉ាងគំហុក និងបានធ្វើឲ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច និងទុនបម្រុងរូបិយប័ណ្ណបរទេសរបស់បង់ក្លាដែស។
កាលពីថ្ងៃចន្ទទី២២ខែសីហា លេខាធិការខុទ្ទកាល័យបង់ក្លាដែស លោក Khandker Anwarul Islam បាននិយាយថា សាលារៀន ដែលពីមុនបិទតែថ្ងៃសុក្រប៉ុណ្ណោះនោះ ឥឡូវនេះក៏នឹងត្រូវបិទផងដែរនៅថ្ងៃសៅរ៍។
តាមធម្មតា សាលារៀននៅប្រទេសបង់ក្លាដែស បើករយៈពេលប្រាំមួយថ្ងៃក្នុងមួយសប្តាហ៍ ពោលគឺថ្ងៃចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សៅរ៍ និងអាទិត្យ។
ទន្ទឹមនឹងនេះ ការិយាល័យរដ្ឋាភិបាល និងធនាគារ នឹងកាត់បន្ថយម៉ោងធ្វើការពី៨ម៉ោង មកត្រឹម៧ម៉ោងក្នុងមួយថ្ងៃ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនឯកជន នឹងត្រូវបានអនុញ្ញាតឲ្យកំណត់ម៉ោងធ្វើការរបស់ពួកគេផ្ទាល់។
ក្រុមមន្ត្រី បានបិទរោងចក្រថាមពលដែលដើរដោយប្រេងម៉ាស៊ូតទាំងអស់ ក្នុងប្រទេសដោយសារតែតម្លៃនៃការនាំចូលប្រេងឥន្ធនៈកើនឡើង។ កាលពីដើមខែនេះ តម្លៃប្រេងឥន្ធនៈត្រូវបានដំឡើងជាង ៥០% រីឯតម្លៃប្រេងម៉ាស៊ូត និងប្រេងកាតឡើងថ្លៃជាង ៤០%៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ឆេះរោងចក្រនៅ បង់ក្លាដែស ស្លាប់មនុស្ស ៤៣នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


