ព័ត៌មានអន្ដរជាតិ
អតីតនាយករដ្ឋមន្ត្រីស្ត្រីដំបូងគេ បង់ក្លាដែស ទទួលមរណភាព ក្នុងវ័យ ៨០ ឆ្នាំ
អតីតនាយករដ្ឋមន្ត្រីស្ត្រីដំបូងគេបង់ក្លាដែស លោកស្រី Khaleda Zia ដែលមនុស្សជាច្រើនជឿថា នឹងឈ្នះការបោះឆ្នោតនៅឆ្នាំ២០២៦ ដើម្បីដឹកនាំប្រទេសម្តងទៀត បានទទួលមរណភាពនៅថ្ងៃអង្គារទី៣០ធ្នូ ក្នុងអាយុ ៨០ ឆ្នាំ នេះបើយោងតាមគណបក្សជាតិនិយមរបស់លោកស្រីចេញការបញ្ចាក់។

ចុះផ្សាយដោយ thehindu គណបក្សនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រធានគណបក្ស BNP និងអតីតនាយករដ្ឋមន្ត្រី គឺមេដឹកនាំជាតិ លោកស្រី Begum Khaleda Zia បានទទួលមរណភាពនៅថ្ងៃនេះ វេលាម៉ោង ៦:០០ ព្រឹក ភ្លាមៗបន្ទាប់ពីការអធិស្ឋាន Fajr (ពេលព្រឹកព្រលឹម)»។
ទោះបីជាមានសុខភាពមិនល្អ និងជាប់ពន្ធនាគារអស់ជាច្រើនឆ្នាំក៏ដោយ លោកស្រី Zia បានស្បថក្នុងខែវិច្ឆិកាថា នឹងធ្វើយុទ្ធនាការក្នុងការបោះឆ្នោតដែលកំណត់សម្រាប់ខែកុម្ភៈ ឆ្នាំ ២០២៦ ។ ការបោះឆ្នោតលើកដំបូងចាប់តាំងពីការបះបោរដ៏ធំបានផ្តួលរំលំគូប្រជែងសំខាន់របស់គាត់ គឺលោកស្រី Sheikh Hasina កាលពីឆ្នាំមុន។
ថ្វីដ្បិតតែ គណបក្ស BNP ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាអ្នកនាំមុខគេ។ ប៉ុន្តែនៅចុងខែវិច្ឆិកា គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ បើទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីគ្រូពេទ្យក៏ដោយ ក៏ស្ថានភាពរបស់លោកស្រីបានថយចុះដោយសារបញ្ហាសុខភាពជាច្រើន។ យ៉ាងណាក៏ដោយ ប៉ុន្មានម៉ោងមុនពេលគាត់ស្លាប់ បុគ្គលិកគណបក្សបានដាក់ឯកសារតែងតាំងក្នុងនាមគាត់សម្រាប់មណ្ឌលបោះឆ្នោតចំនួនបីនៅថ្ងៃចន្ទ។
សូមរម្លឹកថា លោកស្រី Khaleda Zia បានក្លាយជាប្រមុខរដ្ឋាភិបាលស្ត្រីដំបូងគេក្នុងប្រទេសបង់ក្លាដែស នាឆ្នាំ ១៩៩១ បន្ទាប់ពីដឹកនាំគណបក្សលោកស្រីឲ្យទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រជាធិបតេយ្យលើកដំបូងរបស់ប្រទេសក្នុងរយៈពេល ២០ ឆ្នាំ។ ជាងនេះ កាសែតភាសាអង់គ្លេស The Daily Star បានហៅលោកស្រីថាជា តួអង្គដ៏សំខាន់នៃការតស៊ូប្រជាធិបតេយ្យរបស់ប្រទេសបង់ក្លាដែស និងជាមេដឹកនាំដែល មានភាពរឹងមាំក្នុងការរស់រានមានជីវិត និងភាពក្លាហានខាងនយោបាយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
អាមេរិក ប្រកាសផ្គត់ផ្គង់យន្តហោះចម្បាំង F-15 ទៅឲ្យ អ៊ីស្រាអែល
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


