ព័ត៌មានអន្ដរជាតិ
ប្រទេស ៣ នៅអាស៊ី ប្រឈមនឹងភាពក្រីក្រខ្លាំងជាងគេ
ប្រទេសមួយចំនួននៅអាស៊ីប្រឈមមុខនឹងភាពក្រីក្រឥតឈប់ឈរ។ ប៉ុន្តែវាក៏ជារឿងសំខាន់ដែលត្រូវកត់សម្គាល់ថា កម្រិតនៃភាពក្រីក្រអាចប្រែប្រួលដោយសារកត្តាសេដ្ឋកិច្ច សង្គម និងនយោបាយផ្សេងៗ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសមួយចំនួនជួបប្រទះនឹងកម្រិតនៃភាពក្រីក្រខ្ពស់ជាងនៅក្នុងតំបន់មួយចំនួន។
ខាងក្រោមនេះគឺជាប្រទេសទាំង៣ ដែលមានភាពក្រីក្របំផុតនៅអាស៊ី៖
១ ប្រទេស ឥណ្ឌា

ទោះបីជាមានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ក៏ដោយ។ ប៉ុន្តែឥណ្ឌានៅតែបន្តតស៊ូជាមួយនឹងភាពក្រីក្រយ៉ាងទូលំទូលាយមកទល់សព្វថ្ងៃនេះ។ ជាពិសេសនៅតំបន់ជនបទ តែងតែត្រូវរដ្ឋាភិបាលផ្ដួចផ្ដើមដោយមានគោលបំណងដោះស្រាយបញ្ហានៃភាពក្រីក្រ។ ប៉ុន្តែវានៅតែជាបញ្ហាសំខាន់ នៅក្នុងតំបន់មួយចំនួននៃប្រទេសនេះដែលពិបាកនឹងងើបឈរឲ្យខ្ពស់ជាងនេះ។
២ ប្រទេស បង់ក្លាដែស

ទោះបីជាប្រទេសបង់ក្លាដែសមានការរីកចម្រើនក្នុងការកាត់បន្ថយភាពក្រីក្រក៏ដោយ ប៉ុន្តែប្រជាជនជាច្រើននៅតែប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច។ ជាពិសេសនៅតំបន់ជនបទដាច់ស្រយាលខ្លាំង តែងតែរងគ្រោះនឹងការខ្វះខាតជាលំដាប់។ ត្បិតថារដ្ធាភិបាលប្រទេសនេះ បាននិងកំពុងខិតខំប្រែងយ៉ាងណាក្ដី។
៣ ប្រទេស អាហ្វហ្គានីស្ថាន

ជម្លោះអស់រយៈពេលជាច្រើនទសវត្សរ៍បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអាហ្វហ្គានីស្ថាន។ កត្តានេះបានធ្វើឲ្យអត្រាភាពក្រីក្រកើនឡើងក្នុងតំបន់ជាច្រើន ខណៈដែលរដ្ធាភិបាលក៏បានព្យាយាមកាត់បន្ថយភាពក្រីក្រតាមរយៈគម្រោងសង្គម និងសេដ្ឋកិច្ចផ្សេងៗ។ ប៉ុន្តែ ភាពក្រីក្រនៅតែជាកង្វល់ចម្បងដែលប៉ះពាល់ដល់ផ្នែកមួយនៃប្រជាជន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទស្សនិកជនភ្ញាក់ផ្អើល ក្រោយដឹងថា Suho ក្រុម EXO មានមុខដូចគ្នានឹងស្ដេចចុងក្រោយនៃរាជវង្ស Joseon
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


