ព័ត៌មានអន្ដរជាតិ
បាតុកម្មហិង្សានៅបង់ក្លាដែសកាន់តែអាក្រក់ ខណៈរដ្ឋាភិបាលបញ្ជាឱ្យបិទបណ្តាញសង្គម
បន្ទាប់ពីការតវ៉ាប្រឆាំងការបម្រុងទុកកូតាតំណែងក្នុងជូររដ្ឋាភិបាលទុកសម្រាប់កូននិងសាច់ញាតិរបស់មន្ត្រីចាស់ៗដែលមានប្រវត្តិតស៊ូក្នុងសម័យសង្គ្រាម បាតុករក្នុងប្រទេសបង់ក្លាដែសនៅអាស៊ីខាងត្បូង បានបន្តការទាមទារឱ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែងបន្ថែមទៀត។
ក្នុងបាតុកម្មហិង្សាក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ មនុស្សជិត២០០នាក់បានស្លាប់ ហើយ ជាង១០០០០នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន ខណៈរដ្ឋាភិបាលបង់ក្លាដែសបានកាត់ផ្តាច់បណ្តាញសង្គមពេញនិយមទាំងអស់ដើម្បីកាត់ផ្តាច់ទំនាក់ទំនងសង្គម និងការចែកចាយរូបភាពហិង្សាដ៏ឃោរឃៅនេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានផ្សាយនៅល្ងាចថ្ងៃទី២ខែសីហាឱ្យដឹងថា មនុស្សយ៉ាងតិច២០នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាកាលពីថ្ងៃសុក្រ ហើយប៉ូលិសបានបាញ់គ្រាប់កៅស៊ូ និងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករ ខណៈដែលមនុស្សរាប់ពាន់នាក់បានតវ៉ានៅក្នុងរដ្ឋធានីបង់ក្លាដែស និងផ្នែកផ្សេងទៀតនៃប្រទេសកាលពីថ្ងៃទី២ខែសីហា ដោយអំពាវនាវឱ្យនាយករដ្ឋមន្ត្រី Sheikh Hasina លាលែងពីតំណែង។
នៅថ្ងៃទី២ដដែលនោះ គណៈកម្មការនីយ័តករទូរគមនាគមន៍បង់ក្លាដែស (BTRC)បានបញ្ជាឱ្យក្រុមផ្តល់សេវាកម្មទូរស័ព្ទចល័តកាត់ផ្តាច់បណ្តាញទំនាក់ទំនាក់សង្គមពេញនិយមទាំងអស់។ បណ្តាញសង្គមទាំងនោះរួមមាន Facebook Tik Tok Youtube WhatApp ជាដើម។

ក្រុមបាតុករដែលកាលពីខែមុនចាប់ផ្តើមពីក្រុមនិស្សិតកំពុងទាមទារលើប្រព័ន្ធកូតាការងារដែលរដ្ឋាភិបាលរក្សាទុកសម្រាប់ក្រុមគ្រួសារមន្ត្រីមានគុណបំណាច់ក្នុងការតស៊ូចំពោះជាតិ បានរីករាលដាលទៅជាការទាមទារទូទាំងប្រទេស រហូតឈានដល់អំពោះហិង្សាដែលពិបាកទប់ស្កាត់នាពេលនេះ។
ទីភ្នាក់ងាររ៉យទ័រ បានរាយការណ៍ថា យុវជនជាច្រើននាក់បានដើរដង្ហែក្នុងទីក្រុង ដាកា(Dhaka) ដោយស្រែកថា៖«យើងចង់បានយុត្តិធម៌» និងបានគ្រវីបដាប្រឆាំងរដ្ឋាភិបាល។ នៅកន្លែងផ្សេងទៀតក្នុងប្រទេស អគារជាច្រើនរួមទាំងការិយាល័យស្រុកនៃគណបក្ស Awami League ដែលកំពុងកាន់អំណាចត្រូវបានដុតបំផ្លាញ ស្នាក់ការប៉ូលីសមួយត្រូវបានដុតបំផ្លាញ ហើយរថពាសដែកត្រូវបានបំផ្លិចបំផ្លាញអំឡុងពេលបាតុកម្ម។

ភាពចលាចលនាពេលបច្ចុប្បន្ននេះគឺជាការសាកល្បងដ៏ធំបំផុតដែលប្រឈមមុខនឹងលោកស្រីនាយករដ្ឋមន្ត្រី Hasina ចាប់តាំងពីការតវ៉ាដ៏សាហាវ នៅពេលដែលលោកស្រីបានឈ្នះឆ្នោតអាណត្តិទី៤ជាប់ៗគ្នាក្នុងការបោះឆ្នោតខែមករាដែលគ្មានវត្តមានបក្សជាតិនិយមបង់ក្លាដែសដែលជាគណបក្សប្រឆាំងដ៏សំខាន់។
ក្រុមនិស្សិតបានដឹកនាំបាតុកម្មកាលពីខែមុនប្រឆាំងនឹងកូតាក្នុងការងាររដ្ឋាភិបាល រួមទាំងការបម្រុងតួនាទីក្នុងរដ្ឋាភិបាលរហូត៣០ភាគរយសម្រាប់គ្រួសារអតីតយុទ្ធជននៃសង្គ្រាមឯករាជ្យឆ្នាំ១៩៧១ពីប្រទេសប៉ាគីស្ថាន៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


