Connect with us

ព័ត៌មានអន្ដរជាតិ

កូវីដផង កូរ៉ូណាក្លាយពូជផង ពេលនេះអង់គ្លេសជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរទៀត

បានផុស

នៅ

ប្រជាពលរដ្ឋកំពុងត្រូវបានជំរុញឲ្យភៀសខ្លួនបន្ទាប់ពីមានការព្រមានអំពីទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងតំបន់ Bedfordshire ភាគខាងកើតប្រទេសអង់គ្លេស។ មនុស្សជាង១,៣០០នាក់ត្រូវបានគេប្រាប់ឲ្យជម្លៀសចេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមានអំពីទឹកជំនន់ធ្ងន់ធ្ងរចំនួនបីត្រូវបានប្រកាសនៅក្នុងទីក្រុង Bedford ដែលមានន័យថា វាមានគ្រោះថ្នាក់ដល់អាយុជីវិត។

សេវាសង្គ្រោះបន្ទាន់កំពុងធ្វើការដើម្បីជម្លៀសអ្នកដែលត្រូវការជំនួយនៅ Bedfordshire។

ពហុកីឡាដ្ឋាន Bedford International Athletic និងសាល Bromham Village កំពុងត្រូវបានប្រើសម្រាប់អ្នកដែលគេបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេបន្ទាប់ពីកម្រិតទឹកជំនន់កើនឡើងខ្ពស់។

អ្នកដែលរស់នៅតាមដងទន្លេ Great Ouse ត្រូវបានទាក់ទង។

ទឹកជំនន់បានចាប់ផ្តើមនៅថ្ងៃបុណ្យណូអែល នៅពេលដែលក្រុមពន្លត់អគ្គិភ័យនិងទូកបានចាប់ផ្តើមជួយសង្គ្រោះអ្នកដែលមានបញ្ហា។

ប៉ូលិសក៏បានព្រមានអំពីស្ថានភាពធ្ងន់ធ្ងរផងដែរ។

អភិបាលក្រុង Bedford លោក Dave Hodgson បាននិយាយថា “ទីភ្នាក់ងារបរិស្ថានរំពឹងថា នេះនឹងជាកម្រិតទឹកជំនន់ខ្ពស់បំផុតដែលមិនធ្លាប់ឃើញនៅក្នុងសង្កាត់ Bedford ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះហើយដោយធ្វើការជាមួយដៃគូ យើងកំពុងជំរុញយ៉ាងខ្លាំងដល់ប្រជាជនដែលមានហានិភ័យនៃទឹកជំនន់ហើយត្រូវបានទាក់ទងឲ្យចាកចេញប្រសិនបើពួកគេអាចធ្វើបានដោយសុវត្ថិភាព”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ អតីត​បវរកញ្ញា​អង់គ្លេស សុខ​ចិត្ត​បោះចោល​មកុដ ទៅ​ជួយ​សាកលវិទ្យាល័យ Oxford ផលិត​វ៉ាក់​សាំង​កូវីដ

ចុចអាន៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Johnson ច្រឡំការតវ៉ារបស់កសិករជាមួយជម្លោះរវាងឥណ្ឌានិងប៉ាគីស្ថាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម