ព័ត៌មានអន្ដរជាតិ
ស្លាប់១២នាក់ និងជម្លៀសខ្លួនរាប់ម៉ឺននាក់ ព្រោះទឹកជំនន់នៅថៃ និងម៉ាឡេស៊ី
គ្រោះទឹកជំនន់ដ៏ធំនៅក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសថៃ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១ខែធ្នូឆ្នាំ២០២៤។

មនុស្សជាង ១២២ ០០០នាក់ ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេនៅភាគខាងជើងប្រទេសម៉ាឡេស៊ី ខណៈដែលនៅភាគខាងត្បូងប្រទេសថៃ ប្រហែលមនុស្ស ១៣ ០០០នាក់ផ្សេងទៀតក៏ត្រូវបានផ្លាស់ទីលំនៅផងដែរ។
មានការភ័យខ្លាចថាចំនួនអ្នកស្លាប់ និងអ្នកត្រូវជម្លៀសខ្លួនអាចកើនឡើង ដោយសារភ្លៀងធ្លាក់ខ្លាំង និងការព្រមានអំពីព្យុះនៅតែមាន។
មន្ត្រីគ្រោះមហន្តរាយ បាននិយាយថា ទឹកជំនន់បានប៉ះពាល់ដល់ពលរដ្ឋជិត ៥៣៤ ០០០គ្រួសារនៅភាគខាងត្បូងប្រទេសថៃ ហើយមន្ទីរពេទ្យចំនួន២ត្រូវបិទ ដើម្បីការពារទឹកជំនន់ពីការបំផ្លាញសម្ភារៈបរិក្ខារពេទ្យ។
ខេត្តចំនួន៦ បានប្រកាសគ្រោះមហន្តរាយដោយសារទឹកជំនន់។
រដ្ឋាភិបាលថៃ បានកំណត់ថវិកាចំនួន ៥០លានបាត ស្មើនឹង ១,៧លានដុល្លារ ក្នុងការជួយសង្គ្រោះទឹកជំនន់សម្រាប់ខេត្តនីមួយៗ ដោយនាយករដ្ឋមន្ត្រីលោកស្រី Paetongtarn Shinawatra បាននិយាយថា គោលដៅគឺ «ស្តារឲ្យមានសភាពធម្មតាឡើងវិញឲ្យបានលឿនតាមដែលអាចធ្វើទៅបាន»។
ចំណែកនៅឯម៉ាឡេស៊ី ទឹកជំនន់ភាគច្រើនកើតឡើងក្នុងរដ្ឋ Kelantan ភាគឦសាន ដែលជាប់ព្រំដែនថៃ។
នៅទីនោះ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ និយាយថា អ្នកជម្លៀសខ្លួន មានចំនួន ៦៣% នៃចំនួនពលរដ្ឋសរុប។
រដ្ឋចំនួន៨ ផ្សេងទៀតនៅក្នុងប្រទេសម៉ាឡេស៊ីក៏រងផលប៉ះពាល់ផងដែរ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២១ ម៉ាឡេស៊ីបានប្រឈមមុខនឹងទឹកជំនន់ដ៏អាក្រក់របស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤នាក់។
ដោយឡែកនៅឆ្នាំ២០១១ ទឹកជំនន់ដែលរីករាលដាលពាសពេញប្រទេសថៃ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥០០នាក់ និងបំផ្លាញផ្ទះរាប់លានខ្នង៕
ដោយ៖ ឈាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


