ព័ត៌មានអន្ដរជាតិ
ថៃព្រមានពីភ្លៀងធ្លាក់ខ្លាំងថែមទៀត ខណៈអ្នកស្លាប់ព្រោះទឹកជំនន់កើនដល់ ២២នាក់
តួលេខអ្នកស្លាប់ បន្ទាប់ពីគ្រោះទឹកជំនន់វាយប្រហារភាគខាងត្បូងប្រទេសថៃ បានកើនឡើងដល់ ២២នាក់ ព្រមទាំងមានការជម្លៀសខ្លួនពលរដ្ឋប្រមាណ ២២ ០០០នាក់ទៅកាន់កន្លែងសុវត្ថិភាព ខណៈអាជ្ញាធរបានព្រមានថានឹងមានភ្លៀ់ងធ្លាក់ខ្លាំងបន្ថែមទៀតនារយៈពេលប៉ុន្មានថ្ងៃខាងមុខ។

បើយោងតាមរបាយការណ៍របស់នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ គ្រោះទឹកជំនន់និងភ្លៀងធ្លាក់ខ្លាំង ដែលកើតឡើងចាប់តាំងពីថ្ងៃទី២២ខែវិច្ឆិកាក្នុងខេត្តមួយចំនួននៅភាគខាងត្បូងប្រទេសថៃ បានប៉ះពាល់ដល់ប្រជាជនចំនួន ៦៦៤ ១៧០គ្រួសារ។
នាយកដ្ឋានឧតុនិយម បានឲ្យដឹងថា ភ្លៀងបានធូរស្រាលក្នុងរយៈពេលពីរបីថ្ងៃកន្លងមកនេះ ប៉ុន្តែបើតាមការព្យាករ ភ្លៀងធ្លាក់ខ្លាំងអាចវាយប្រហារម្ដងទៀត ដោយសារតែប្រព័ន្ធសម្ពាធទាបពីសមុទ្រចិនខាងត្បូង ដែលរំពឹងថានឹងឆ្លងកាត់ឈូងសមុទ្រថៃ។ ប្រព័ន្ធអាកាសធាតុបែបនេះ អាចបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ភ្លាមៗ ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥ខែធ្នូ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Jirayu Houngsub បាននិយាយថា នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra បានបញ្ជាឲ្យមន្ត្រីពន្លឿនវិធានការសង្គ្រោះ និងការស្តារឡើងវិញ។ ជំនួយហិរញ្ញវត្ថុ នឹងត្រូវផ្ដល់ឲ្យក្រុមគ្រួសារដែលរងផលប៉ះពាល់នីមួយៗ ហើយធនាគាររដ្ឋ នឹងផ្តល់កម្ចីការប្រាក់ទាបសម្រាប់អាជីវកម្ម ដើម្បីស្តារឡើងវិញពីការខាតបង់៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


