ព័ត៌មានអន្ដរជាតិ
អ្នកជំនាញថៃ ព្យាករអំពីពេលវេលាដែលទីក្រុង បាងកក នឹងលិចបាត់ក្រោមទឹក (មានវីដេអូ)
នាយកមជ្ឈមណ្ឌលបម្រែបម្រួលអាកាសធាតុ និងគ្រោះមហន្តរាយ នៃសាកលវិទ្យាល័យ Rangsit លោកបណ្ឌិត Seree Supharathit បានធ្វើផែនទីដែលលាតត្រដាងឲ្យឃើញ ទីក្រុងបាងកក និងតំបន់របស់ខ្លួន នឹងលិចលង់ ហើយបាត់ខ្លួននៅត្រឹមឆ្នាំ ២១០០។ លោកថា ប្រសិនបើរដ្ឋាភិបាល មិនបានធ្វើអ្វីដើម្បីទប់ស្កាត់រឿងនេះទេនោះ រាជធានីចាំបាច់ត្រូវតែផ្លាស់ទី។

លោកបណ្ឌិត Seree បានកត់សម្គាល់ថា ប្រទេសថៃ នឹងមានភ្លៀងធ្លាក់កាន់តែច្រើន ចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា ហើយនាយកដ្ឋានឧតុនិយមបានព្យាករណ៍ថា ព្យុះត្រូពិកពី ២ ទៅ ៣ អាចវាយប្រហារប្រទេសនេះ។ ថៃ អាចនឹងជួបភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់ប្រទះ ក្នុងរយៈពេល១០០ឆ្នាំ។
នៅឆ្នាំនេះ ទឹកជំនន់នឹងកើតឡើងដោយសារខ្យល់ព្យុះ ដែលអាចរំកិលទៅតំបន់កណ្តាល ហើយជន់លិចដីស្រែចម្ការ និងហូរហៀរដល់តំបន់សេដ្ឋកិច្ច។ ឥឡូវ ទំនប់ Pa Sak ពេញហើយ បើបង្ហូរទឹកទៅខាងកើត នោះវានឹងហូរទៅប្រឡាយ Rangsit។ ពេលទឹក ជន់លិចប្រឡាយ Phraya Banlue អ្នកក្រុងបាងកក ត្រូវតែចាប់ផ្តើមរៀបចំការការពារខ្លួន។

ស្របពេលជាមួយគ្នានោះដែរ លោកបណ្ឌិត Seree បានអំពាវនាវដល់អាជ្ញាធរ រួមទាំងអភិបាលក្រុងបាងកក លោក Chadchart Sittipunt ផងដែរ ឲ្យមានតម្លាភាពអំពីទឹកជំនន់ និងវិធានការទប់ទល់។ លោកថា រដ្ឋាភិបាលមិនបានបញ្ចេញព័ត៌មានច្បាស់លាស់ដល់សាធារណជនទេ ហើយនៅតែប្រកាន់ខ្ជាប់វិធានការចាស់ ១៣ ចំណុចដែលមិនអាចផ្តល់ការការពារបាន។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញបានធ្វើការទស្សន៍ទាយខុសៗគ្នា អំពីពេលវេលាដែលទីក្រុងបាងកកនឹងលិចបាត់។ នៅឆ្នាំ២០១៩ អ្នកស្រាវជ្រាវព្យាករថា បាងកក អាចលិចបាត់នៅឆ្នាំ២០៥០៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ អ្នកជំនាញព្រមានថា ទីក្រុងបាងកក ប្រឈមគ្រោះទឹកជំនន់ដ៏ធំដូចកាល ១០ ឆ្នាំមុន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


