ព័ត៌មានអន្ដរជាតិ
EU ចោទថា រុស្សុីកំពុងផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីឲ្យវ៉ាក់សាំងរបស់ខ្លួនលក់ដាច់
អ្នកការទូតជាន់ខ្ពស់របស់សហភាពអ៊ឺរ៉ុប (EU) បានអះអាងកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីបានផ្តល់ព័ត៌មានមិនពិតអំពីវ៉ាក់សាំងក្រុមហ៊ុនផ្សេងទៀតដើម្បីលើកតម្កើនវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ខ្លួន ។

ដោយសរសេរនៅលើប្លុកផ្លូវការរបស់ខ្លួនអំពីការគំរាមកំហែងនៃការផ្សព្វផ្សាយព័ត៌មានមិនពិត ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បានសរសេរថា “បរទេសមួយចំនួនមិនថាជារដ្ឋ ឬមិនមែនរដ្ឋសុទ្ធតែធ្វើយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ហើយការផ្សព្វផ្សាយព័ត៌មានមិនពិត ឬបំភាន់នោះគឺដោយចេតនា” ។
លោកបានបន្តថា “ជាឧទាហរណ៍ ក្រុមហ៊ុនផលិតវ៉ាក់សាំងលោកខាងលិចត្រូវបានគេចំអកមើលងាយជាសាធារណៈលើប្រព័ន្ធផ្សព្វផ្សាយពហុភាសារបស់រុស្ស៊ីដែលក្នុងករណីខ្លះនាំឲ្យមានការអះអាងដែលមិនសមហេតុផលថា វ៉ាក់សាំងនឹងប្រែក្លាយមនុស្សទៅជាស្វា ។ ការលើកឡើងបែបនោះត្រូវបានធ្វើឡើងតាមបណ្តាប្រទេសដែលរុស្ស៊ីចង់លក់វ៉ាក់សាំងរបស់ខ្លួនដែលមានឈ្មោះថា Sputnik V” ។

ទន្ទឹមនោះលោក Borrell មិនបានលើកឡើងពីប្រព័ន្ធផ្សព្វផ្សាយ ឬកន្លែងជាក់លាក់ណាមួយដែលព័ត៌មានមិនពិតត្រូវបានផ្សព្វផ្សាយនោះទេ ។
លោកបានព្រមានបន្ថែមទៀតថា “នៅក្នុងការរីករាលដាលនៃរោគរាតត្បាតនាពេលបច្ចុប្បន្ន ការប៉ុនប៉ងដើម្បីបង្កឲ្យមានការសង្ស័យគ្មានមូលដ្ឋានអាចគំរាមកំហែងដល់សុខភាពសាធារណៈ ។ អង្គការភេរវករដូចជា ក្រុម Da’esh (ដែលត្រូវបានគេស្គាល់ថាជា ISIS) ក៏បានប្រើភាពច្របូកច្របល់ក្នុងស្ថានភាពវិបត្តិកូរ៉ូណានេះដើម្បីផ្សព្វផ្សាយការឃោសនាផ្ទាល់ខ្លួនរបស់ពួកគេផងដែរ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ មនុស្ស ៨ នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យដោយសារចាក់វ៉ាក់សាំងកូវីដលើសកម្រិតនៅ អាល្លឺម៉ង់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


