ព័ត៌មានអន្ដរជាតិ
មនុស្ស៨នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យដោយសារចាក់វ៉ាក់សាំងកូវីដលើសកម្រិតនៅ អាល្លឺម៉ង់
យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នៅភាគខាងជើងប្រទេសអាល្លឺម៉ង់ត្រូវជួបប្រទះបញ្ហាបន្ទាប់ពីបុគ្គលិកចំនួន៨នាក់នៅក្នុងមណ្ឌលថែទាំមនុស្សចាស់បានទទួលវ៉ាក់សាំងលើសកម្រិត។
អាជ្ញាធរតំបន់ Vorpommern-Ruegen បាននិយាយថា បុគ្គលិកក្នុងទីក្រុង Stralsund បានទទួលការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន BioNTech-Pfizer លើសកម្រិតរហូតដល់ទៅ៥ដងឯណោះកាលពីថ្ងៃអាទិត្យ។

ពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាពបន្ទាប់ពីបង្ហាញរោគសញ្ញាដូចជំងឺផ្តាសាយ។
មន្ត្រីជាន់ខ្ពស់ប្រចាំតំបន់លោក Stefan Kerth បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំសោកស្តាយយ៉ាងខ្លាំងចំពោះហេតុការណ៍នេះ។ ករណីបុគ្គលទាំងនេះគឺបណ្តាលមកពីកំហុសរបស់មនុស្ស។ ខ្ញុំសង្ឃឹមថា អ្នកដែលរងផលប៉ះពាល់ទាំងអស់នឹងមិនមានបញ្ហាធ្ងន់ធ្ងរទេ”។

ឧប្បត្តិហេតុនេះបានកើតឡើងបន្ទាប់ពីតំបន់អាល្លឺម៉ង់មួយចំនួនបានបដិសេធចាក់វ៉ាក់សាំងដែលបានទទួលកាលពីចុងសប្តាហ៍ដោយមានការសង្ស័យថា អាកសធាតុត្រជាក់បានរំខានក្នុងអំឡុងពេលដឹកជញ្ជូន។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានការអត្ថាធិប្បាយភ្លាមៗពីក្រុមហ៊ុនឱសថទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អង់គ្លេសប្រមែប្រមូលគ្រូពេទ្យនិងអ្នកស្ម័គ្រចិត្ត១ម៉ឺននាក់ ជួយដល់ប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ
ចុចអាន៖ បើអ្នកមានប្រតិកម្មក្រោយចាក់វ៉ាក់សាំងកូវីដ តើអ្នកណានឹងផ្តល់សំណង ក្រុមហ៊ុនឬរដ្ឋាភិបាល?
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


