ព័ត៌មានអន្ដរជាតិ
ពូទីន បញ្ជាក់ថា អាវុធដែលលោកខាងលិច ផ្តល់ទៅឲ្យអ៊ុយក្រែន បានធ្លាយដល់ទីផ្សារងងឹត (មានវីដេអូ)
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយក្នុងអំឡុងកិច្ចប្រជុំជាមួយប្រមុខសន្តិសុខ និងសេវាកម្មពិសេសនៃបណ្តាប្រទេសជាសមាជិកអង្គការរដ្ឋឯករាជ្យ Commonwealth (CIS) កាលពីថ្ងៃពុធទី២៦ខែតុលាថា សព្វាវុធរបស់លោកខាងលិច ដែលបញ្ជូនទៅអ៊ុយក្រែន បានធ្លាយទៅដល់ទីផ្សារងងឹត។

ស្របពេលជាមួយគ្នានោះ មេដឹកនាំរុស្ស៊ី បានអំពាវនាវឲ្យអ្នកចូលរួមកិច្ចប្រជុំនេះ ជំរុញកិច្ចសហប្រតិបត្តិការក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើភេរវកម្ម ហើយបានកត់សម្គាល់ថា មានបញ្ហាប្រឈមកាន់តែធ្ងន់ធ្ងរទៅៗ ដែលបង្កឡើងដោយទីផ្សារអាវុធខ្មៅ នៅក្នុងប្រទេសអ៊ុយក្រែន។
លោកពូទីន អះអាងថា “ក្រុមឧក្រិដ្ឋជនឆ្លងដែន បានចូលរួមយ៉ាងសកម្មក្នុងការរត់ពន្ធអាវុធទៅកាន់តំបន់ផ្សេងទៀត ហើយវាមិនមែនគ្រាន់តែជាអាវុធធុនធម្មតានោះទេ។ វាមានហានិភ័យខ្លាំងណាស់ ដែលក្រុមឧក្រិដ្ឋជនបានកាន់កាប់អាវុធដ៏មានឥទ្ធិពល រួមទាំងប្រព័ន្ធការពារដែនអាកាសចល័ត និងអាវុធដែលបាញ់ចំគោលដៅច្បាស់ៗផងដែរ”។

សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីរុស្ស៊ីរូបនេះ ធ្វើឡើង បន្ទាប់ពីតំណាងអចិន្ត្រៃយ៍របស់ទីក្រុងមូស្គូ ប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzia បានព្រមានកាលពីខែមុនថា មន្ត្រីអ៊ុយក្រែនពុករលួយ បានបង្កើតបណ្តាញបញ្ជូនអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច ទៅកាន់ទីផ្សារងងឹតពិភពលោក។

ទន្ទឹមនឹងនោះ មន្ត្រីយោធាកំពូលរបស់លោកខាងលិចបានទទួលស្គាល់ថា វាស្ទើរតែមិនអាចទៅរួចទាល់តែសោះ ក្នុងការតាមដានប្រកបដោយប្រសិទ្ធភាព ដើម្បីរកឲ្យឃើញថាតើ អាវុធមានតម្លៃរាប់ពាន់លានដុល្លារដែលប្រគល់ទៅឲ្យអ៊ុយក្រែន ធ្លាយទៅដល់ណាឲ្យពិតប្រាកដ។
ចំណែកសារព័ត៌មាន CBS News ក៏បានរាយការណ៍ផងដែរថា ប្រហែល ៧០% នៃអាវុធដែលត្រូវបានផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន គឺមិនដែលទៅដល់សមរភូមិជួរមុខឡើយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ពូទីន៖ អាមេរិក កំពុងប្រើប្រាស់អ៊ុយក្រែន ជាឈ្នាន់ប្រឆាំង រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


