Connect with us

ព័ត៌មានអន្ដរជាតិ

តាមពិត ក្មេងស្រីដែលទៅទីតាំងបាញ់មីស៊ីល ICBM មិនមែនជាកូនច្បង​របស់លោក គីម ជុងអ៊ុន ឡើយ

បានផុស

នៅ

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសកូរ៉េខាងត្បូងបាននិយាយថា ក្មេងស្រីម្នាក់ដែលថ្មីៗនេះបានអមដំណើរមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅឯទីតាំងបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ICBM មិនមែនជាកូនច្បងរបស់លោក គីម នោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូង ឬហៅកាត់ថា (NIS) បានប្រាប់សមាជិកសភា ក្នុងអំឡុងកិច្ចប្រជុំគណៈកម្មាធិការសភាបិទទ្វារកាលពីពេលថ្មីនេះថា រូបថតរបស់លោក គីម និងក្មេងស្រី ដែលគេមើលឃើញនៅឯទីតាំងបាញ់សាកល្បងមីស៊ីល Hwasong-17 កាលពីថ្ងៃសុក្រសប្ដាហ៍មុន គឺជាកូនស្រីទី ២ របស់លោក គីម ឈ្មោះ Kim Ju Ae ។

សមាជិកសភាម្នាក់ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះបាននិយាយថា ក្មេងស្រីនោះមានសភាពធំជាងមុនឆ្ងាយណាស់ ទើបធ្វើឲ្យទីភ្នាក់ងារយើងពិបាកប៉ាន់ស្មាន ប៉ុន្តែវាត្រូវគ្នានឹងព័ត៌មានដែលទីភ្នាក់ងារកូរ៉េខាងត្បូងមាន អំពីលក្ខណៈរាងកាយកូនទី ២ របស់លោក គីម ។

ទន្ទឹមនោះ សមាជិកសភារូបនេះបាននិយាយទៀតថា លោក គីម បាននាំកូនស្រីម្នាក់នេះទៅកន្លែងធ្វើតេស្តមីស៊ីល ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់លោក ចំពោះសន្តិសុខសម្រាប់មនុស្សជំនាន់ក្រោយ ។

បើយោងតាមសារព័ត៌មានបរទេសជាច្រើនបានចុះផ្សាយថា លោក គីម ជុងអ៊ុន និងភរិយាគឺលោកស្រី Ri Sol Ju ដែលបានរៀបការជាមួយគ្នាកាលពីឆ្នាំ ២០០៩ មានកូនចំនួន ៣ នាក់ ស្រី ២ នាក់ និងប្រុសម្នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ក្រោយនាំកូនស្រីទៅមើលការបាញ់មីស៊ីលហើយ តើលោក គីម ជុងអ៊ុន មានកូនប៉ុន្មាននាក់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម