Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្លងចរន្តអគ្គិសនីផ្ទុះឆេះដើមណូអែលក្នុងផ្សារទំនើបនៅ ថៃ ផ្អើលមនុស្សរត់​ព្រោងព្រាត

បានផុស

នៅ

បុគ្គលិក និងអ្នកទិញទំនិញរាប់ពាន់នាក់បានរត់ភៀសខ្លួនទាំងភ័យស្លន់ស្លោ បន្ទាប់ពីអគ្គិភ័យដែលបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី បានផ្ទុះឆេះដើមណូអែលនៅខាងក្នុងផ្សារទំនើបមួយកន្លែងក្នុងទីក្រុងបាងកក ប្រទេសថៃ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គិភ័យ​បាន​កើត​ឡើងភ្លាមៗ​នៅ​ខាង​ក្នុង​អគារ Central World នៅក្រោមជណ្តើរយន្តជាន់ទី៧ ក្បែររោងកុនមួយកន្លែង ចំ​កណ្តាល​រាជធានី​ថៃ កាលពីវេលា​ម៉ោង ៤ រសៀល​ថ្ងៃសៅរ៍ ខណៈចំនួនអ្នកស្លាប់ និងរងរបួសមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ។

ក្រោយមករថយន្ត​របស់ប៉ូលិស និង​ក្រុម​អ្នកពន្លត់​អគ្គិភ័យ​រាប់​សិប​នាក់​ត្រូវ​បាន​គេមើល​ឃើញ​ប្រញាប់ប្រញាល់ទៅកាន់អគារនោះដើម្បីពន្លត់អគ្គិភ័យ ខណៈមនុស្សដែលបានជម្លៀសចេញពីអគារក៏បានប្រមូលផ្ដុំគ្នានៅខាងក្រៅផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Newsflare

ចុចអាន ៖ អតីតមេណាតូ ថា រុស្ស៊ី មិនទាន់ប្រើអាវុធថ្មីៗក្នុងសង្គ្រាមលុកលុយលើ អ៊ុយក្រែន ឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១៨ នាទី មុន

សំបុត្រ VIP ទស្សនាការប្រកួតរវាង Messi និង Ronaldo តម្លៃខ្ពស់កប់ក្ដោង

ព័ត៌មានជាតិ៣៥ នាទី មុន

ក​.​ប​.​ប ចុះ​ពិសោធន៍​ផលិតផល​ត្រី​ប្រ​ម៉ា​ហើម​និង​ត្រីងៀត​គ្រប់​ប្រភេទ​នៅ​ស្រុក​ក្រគរ​រក​ពុំ​ឃើញ​មាន​សារ​ធាតុគីមី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរសាធារណការខេត្តបន្ទាយមានជ័យចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បី​ជំនួយស្មារតី​ដល់​អ្នកបើកបរ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ស្ថាប័ន Miss Grand ថៃ ប្រកាសមិនអនុញ្ញាតឱ្យអតីត Miss Universe ចូលរួមប្រកួតកម្មវិធីរបស់ខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

ទេសរដ្ឋមន្ត្រី លី ធុជ ចាត់​ទុក​ជំនួយ​របស់​ចិន គឺជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ដំណើរការ​ឆ្ពោះទៅ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥

Sokha Hotels

ព័ត៌មានពេញនិយម