Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បើកកន្លែងធ្វើតេស្តគុណភាពអង្ករ ផ្កាម្លិះ ក្រោយចាញ់ពូជ ផ្ការំដួល របស់ កម្ពុជា

បានផុស

នៅ

ប្រទេសថៃបានបើកមជ្ឈមណ្ឌលធ្វើតេស្តគុណភាពអង្កររបស់ខ្លួន បន្ទាប់ពីគ្រាប់ធញ្ញជាតិ Hom Mali ឬអង្ករផ្កាម្លិះដ៏ល្បីរបស់ប្រទេសនេះ រងបរាជ័យក្រោមស្នាដៃអង្ករកម្ពុជាពូជ “ផ្ការំដួល” ដែលទទួលបានជ័យលាភីលេខ១ សម្រាប់ឆ្នាំ២០២២ ជាអង្ករល្អដាច់គេ​លំដាប់ថ្នាក់​ពិភពលោក​ ក្នុងសន្និសីទអង្ករពិភពលោកកាលពីពេលកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាននាយកដ្ឋានពាណិជ្ជកម្មបរទេស (DFT) លោក Ronnarong Phoolpipat បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មជ្ឈមណ្ឌលធ្វើតេស្តគុណភាពអង្ករនៅមជ្ឈមណ្ឌលស្រាវជ្រាវស្រូវ Ubon Ratchathani នឹងជំរុញការប្រកួតប្រជែងការនាំចេញអង្កររបស់ប្រទេសថៃ ក្រោមផែនការឆ្នាំ ២០២០-២០២៤ ។

ទីភ្នាក់ងារធ្វើតេស្តអង្ករក៏នឹងជួយកសិករ រោងម៉ាស៊ីនកិនស្រូវ និងពាណិជ្ជករធានាបាននូវភាពត្រឹមត្រូវនៃផលិតផលរបស់ពួកគេ តាមរយៈការធ្វើតេស្តគុណភាពអង្ករយ៉ាងឆាប់រហ័ស និងក្នុងតម្លៃទាបផងដែរ ។

លោកបានបន្ថែមថា ទីភ្នាក់ងារនេះមានគោលបំណងពង្រឹងកេរ្តិ៍ឈ្មោះអន្តរជាតិរបស់អង្ករថៃ និងបង្កើតគុណសម្បត្តិមួយចំនួន ចំពេលមានការប្រកួតប្រជែងដ៏ខ្លាំងក្លាជាមួយកម្ពុជា ។

ជាចុងក្រោយលោក Ronnarong បានរាយការណ៍ថា ការនាំចេញអង្ករផ្កាម្លិះរបស់ថៃបានកើនឡើង ២៧ ភាគរយដល់ ១.២៨ លានតោនក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២២ បើធៀបនឹងឆ្នាំមុន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation Thailand

ចុចអាន ៖ ហាណូយ នឹងបិទសាលារៀន បើសីតុណ្ហភាពចុះត្រជាក់ក្រោម ១០ អង្សាសេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម