ព័ត៌មានអន្ដរជាតិ
ហាណូយ នឹងបិទសាលារៀន បើសីតុណ្ហភាពចុះត្រជាក់ក្រោម ១០ អង្សាសេ
ប្រសិនបើសីតុណ្ហភាពធ្លាក់ចុះក្រោម ១០ អង្សាសេនោះ សិស្សសាលាបឋមសិក្សានៅទីក្រុងហាណូយអាចនឹងបិទថ្នាក់រៀនបណ្ដោះអាសន្ន ខណៈសិស្សវិទ្យាល័យក៏នឹងធ្វើបែបនេះដូចគ្នា ប្រសិនបើសីតុណ្ហភាពទាបជាង ៧ អង្សាសេ ។

នាយកដ្ឋានអប់រំទីក្រុងបាននិយាយកាលពីថ្ងៃចន្ទថា សាលារៀនក៏គួរតែបត់បែនទៅតាមកាលៈទេសៈ ឬពេលវេលាថ្នាក់រៀនផងដែរ ប្រសិនបើអាកាសធាតុចុះត្រជាក់ខ្លាំងលើសនេះ ។
នាយកដ្ឋានបានពន្យល់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សាលារៀនអាចសម្រេចឲ្យសិស្សចូលថ្នាក់រៀនយឺតជាងធម្មតាសម្រាប់វេនពេលព្រឹក ហើយក្នុងករណីសិស្សមកយឺត ដោយសារអាកាសធាតុត្រជាក់ សាលារៀនគួរតែអនុញ្ញាតឲ្យពួកគេចូលរៀនដោយមិនមានការដាក់ពិន័យអ្វីឡើយ” ។

សីតុណ្ហភាពនៅទីក្រុងហាណូយបានធ្លាក់ចុះដល់ ៧.៣ អង្សាសេកាលពីព្រឹកថ្ងៃអង្គារ បន្ទាប់ពីធ្លាក់ចុះដល់ ៧ អង្សាសេនៅព្រឹកថ្ងៃចន្ទ ខណៈដែលសង្កាត់ទាំង ៣០ និងតំបនភាគខាងជើងទាំងមូល ជាពិសេសនៅខេត្តភ្នំ Ha Giang សីតុណ្ហភាពទាបបំផុតគឺ ១.៨ អង្សាសេ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានជលសាស្ត្របាននិយាយថា អាកាសធាតុត្រជាក់នៅតំបន់ភាគខាងជើងរបស់ប្រទេសវៀតណាម អាចនឹងបន្តរហូតដល់ក្រោយបុណ្យណូអែល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VN Express
ចុចអាន ៖ តើ Cristiano Ronaldo អបអរ Messi ឈ្នះ World Cup ដែរឬទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


