Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ចាប់សាច់ជ្រូកជាង ១ តោន នាំចេញខុសច្បាប់ពី កម្ពុជា

បានផុស

នៅ

ប្រទេស​ថៃ ៖ សាច់​ជ្រូក​ជាង ១ តោន ត្រូវ​បាន​កម្លាំង​បសុពេទ្យ​ប្រចាំ​ខេត្ត​ស្រះកែវ ធ្វើការ​បង្ក្រាប រួម​ជាមួយ​ជនជាតិ​ខ្មែរ ២ នាក់​ផង ខណៈ​ពួកគេ​ដឹក​ជញ្ជូន​សាច់​ជ្រូក​ទាំងនេះ​តាម​ទូក ដើម្បី​ឆ្លង​ទឹកអូរ​ព្រំដែន និង​នាំ​ចូល​ទៅ​លាក់​ទុក​ក្នុង​ទឹកដី​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បង្ក្រាប​សាច់​ជ្រូក​ខុសច្បាប់​នេះ បាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី ២៦ ខែ​ធ្នូ ឆ្នាំ ២០២២ ត្រង់​ចំណុច​ភូមិ ៧ ឃុំ​ថា​ខាម ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ដោយ​កម្លាំង​បសុពេទ្យ​ខេត្ត​ស្រះ​កែវ ដឹកនាំ​ដោយ​លោក វិ​ប៊ូ​ន សិរី​មង្គល រួម​ជាមួយ​នឹង​កម្លាំង​កង​រយ​លេខ ១៣ ប្រចាំ​ខ្សែបន្ទាត់​ព្រំដែន​ថៃ​-​កម្ពុជា។

នៅ​ក្នុង​កិច្ចប្រតិបត្តិការ​នេះ ភាគី​ថៃ​បាន​ឃាត់ខ្លួន​ជនជាតិ​ខ្មែរ​ចំនួន ២ នាក់ ដែល​ពួកគេ​កំពុង​លី​ការុង​សាច់​ជ្រូក​យក​ចេញ​ពី​ទូក ទៅ​លាក់​ទុក​ក្នុង​ខ្ទម​មួយ​កន្លែង នៅ​ចុង​ភូមិ​ក្បែរ​អូរ​ព្រំដែន ដោយ​ពួកគេ​មាន​ឈ្មោះ សេង វិធ​ន ភេទ​ប្រុស អាយុ ២០ ឆ្នាំ រស់នៅ​ភូមិ​អូរ​ល្ហុង ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ និង​ឈ្មោះ ឡេ ឡា ភេទ​ប្រុស អាយុ ១៧ ឆ្នាំ រស់នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

ក្នុង​ពេល​នោះ​ដែរ សមត្ថកិច្ច​ជំនាញ​ថៃ បាន​ដកហូត​សាច់​ជ្រូក​ចំនួន ២៦ ការុង ស្មើ​នឹង​ទម្ងន់ ១.១៤២ គីឡូក្រាម ដែល​ជា​វត្ថុតាង​ខុសច្បាប់ នាំចូល​ទឹកដី​ថៃ​ដោយ​គ្មាន​ការ​អនុញ្ញាត។

បច្ចុប្បន្ន សមត្ថកិច្ច បាន​បញ្ជូន​វត្ថុតាង រួម​នឹង​មនុស្ស ២ នាក់ ទៅកាន់​ការិយាល័យ​ជំនាញ​ក្នុងស្រុក​អារញ្ញ​ប្រាថេត ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម