ព័ត៌មានអន្ដរជាតិ
រកឃើញ កងទ័ពជើងទឹកថៃ ស្លាប់កើនដល់២២នាក់ ខណៈ ៧នាក់ បាត់ខ្លួន
គិតត្រឹមម៉ោង ៨ និង២០នាទីព្រឹកថ្ងៃពុធទី២៨ខែធ្នូនេះ សាកសពនាវិកកងទ័ពជើងទឹកថៃម្នាក់ទៀត ត្រូវបានរកឃើញលើឆ្នេរកោះ Samet នៃខេត្ត Chumphon ភាគខាងត្បូងប្រទេសថៃ ដែលធ្វើឲ្យអ្នកស្លាប់ក្នុងហេតុការណ៍លិចនាវាចម្បាំង HTMS Sukhothai កើនដល់២២នាក់។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យកងនាវាចរថៃ ឧត្តមនាវីឯក Pokrong Monthatphalin បាននិយាយថា នាវិកចំនួន ៧៦ នាក់ ក្នុងចំណោមនាវិកទាំង ១០៥ នាក់បានរួចជីវិត បន្ទាប់ពីនាវាលិចក្នុងសមុទ្រនៃខេត្ត Prachuap Khiri Khan កាលពីថ្ងៃទី ១៨ ខែធ្នូ។
លោកបន្តថា សាកសពចំនួន២០ក្នុងចំណោមសាកសពទាំង២២ ដែលរកឃើញពីឈូងសមុទ្រថៃ គឺត្រូវបានកំណត់អត្តសញ្ញាណ ហើយពីរនាក់ទៀត កំពុងស្ថិតក្នុងដំណើរការកំណត់អត្តសញ្ញាណ។ ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននាវិកចំនួន ៧នាក់នៅតែបាត់ខ្លួន។

ថ្ងៃនេះ សាកសពនាវិកនៃនាវាចម្បាំង HTMS Sukhothai ចំនួន១០នាក់ នឹងត្រូវបូជានៅទីបញ្ចុះសពកងទ័ពជើងទឹក Sattahip។
កងទ័ពជើងទឹក បានបង្កើតគណៈកម្មាធិការមួយ ដើម្បីស៊ើបអង្កេតមូលហេតុនៃការលិចនាវា និងអ្នកដែលអ្នកទទួលខុសត្រូវ។ លទ្ធផលនៃការស៊ើបអង្កេត នឹងត្រូវបង្ហាញជាសាធារណៈពេលចប់រួចរាល់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ ថៃ រកឃើញសាកសពនាវិក ៦នាក់ ក្នុងហេតុការណ៍ លិចនាវាចម្បាំង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


