Connect with us

ព័ត៌មានអន្ដរជាតិ

Manny Pacquiao ផ្តល់ការធានាសុវត្ថិភាពដល់ជនពាក់ព័ន្ធករណីស្លាប់នារីអូតែស

បានផុស

នៅ

សមាជិកព្រឹទ្ធសភា និងស្ដេចប្រដាល់ហ្វីលីពីន Manny Pacquiao នៅថ្ងៃសុក្រនេះបាននិយាយថា គាត់នៅតែផ្តល់ប្រាក់រង្វាន់ ១០,៣៩៩ ដុល្លារសម្រាប់ព័ត៌មានអំពីទីលំនៅរបស់មនុស្សដែលនៅជាមួយនារីអូតែស Christine Dacera នៅពេលដែលនាងបានស្លាប់ ។

លោកបាននិយាយថា ប្រាក់រង្វាន់នេះនឹងត្រូវបានប្រែក្លាយជាជំនួយហិរញ្ញវត្ថុសម្រាប់គ្រួសារនាង Dacera ប្រសិនបើ និងនៅពេលដែលអ្នកទទួលខុសត្រូវទាំងអស់បានប្រគល់ខ្លួនឲ្យអ្នកស៊ើបអង្កេត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Pacquiao បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទោះយ៉ាងណាសូមឲ្យប្រាកដថាប្រាក់រង្វាន់នេះត្រូវបានគេធ្វើឡើងដើម្បីធានាដល់មនុស្សទាំងអស់ដែលនឹងចេញមុខបំភ្លឺអំពីឧប្បត្តិហេតុនេះ ។ ពួកគេត្រូវតែបញ្ជូនខ្លួនឯងទៅអាជ្ញាធរស៊ើបអង្កេតដើម្បីឲ្យយើងដឹងថាមានអ្វីកើតឡើង” ។

សមាជិកព្រឹទ្ធសភារូបនេះបាននិយាយថា គាត់មានឆន្ទៈក្នុងការជួយធានានូវសុវត្ថិភាពរបស់អ្នកដែលពាក់ព័ន្ធប្រសិនបើពួកគេចេញមុខ ។ យើងចង់ដឹងការពិត ។

ព្រះរាជអាជ្ញានឹងចាប់ផ្តើមការស៊ើបអង្កេតបឋមនៅថ្ងៃទី ១៣ ខែមករាដើម្បីកំណត់ថាតើឧក្រិដ្ឋកម្មណាមួយបានកើតឡើង និងនរណាជាអ្នកប្រព្រឹត្តិបទឧក្រិដ្ឋទាំងនេះ ។

មិត្តភក្តិ ៣ នាក់របស់កញ្ញា Dacera ត្រូវបានប៉ូលីសឃុំខ្លួន ប៉ុន្តែត្រូវបានដោះលែងឲ្យមានសេរីភាពវិញដើម្បីបើកការស៊ើបអង្កេត ។

ទន្ទឹមនោះ Pacquaio ធ្លាប់បាននិយាយថា គាត់ស្គាល់ក្រុមគ្រួសារនាង Dacera ព្រោះពួកគេជាមិត្តភក្តិជិតស្និទ្ធរបស់គ្រួសារគាត់មកពីទីក្រុង General Santos City ដែលជាស្រុកកំណើតរបស់គាត់ ។

កញ្ញា Dacera អាយុ ២៣ ឆ្នាំត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងអាងងូតទឹកនៃសណ្ឋាគារមួយទីក្រុង Makati កាលពីថ្ងៃទី ១ ខែមករា បន្ទាប់ពីពិធីជប់លៀងឆ្នាំថ្មី ។  ក្រុមគ្រួសាររបស់នាងជឿថានាងបានប្រើគ្រឿងញៀន និងរំលោភផ្លូវភេទ ប៉ុន្តែមិត្តភក្តិរបស់នាងមួយចំនួនដែលត្រូវបានគេចោទប្រកាន់ពីបទរំលោភ និងធ្វើឃាតនាងបានបដិសេធថាពួកគេមិនបានធ្វើបាបនាងឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ GMA News

ចុចអាន ៖ នៅសុខៗ មេធាវីប្រាប់ឲ្យ Pacquiao ដករង្វាន់ដែលផ្តល់ជូនអ្នករកឃើញជនពាក់ព័ន្ធករណីស្លាប់នារីអូតែស

ចុចអាន ៖ តាមពិត នារីអូតែសដែលស្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយគ្រួសារស្តេចប្រដាល់ហ្វីលីពីន MANNY PACQUIAO

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម