ព័ត៌មានអន្ដរជាតិ
ភ្ញៀវទេសចរសម្រុកមកទិញអ៊ីវ៉ាន់នៅផ្សារខេត្តសុរិន្ទជាប់ព្រំដែន កម្ពុជា គិតជាប្រាក់ជាង ៨៧ ម៉ឺនដុល្លារ
ប្រជាពលរដ្ឋ និងភ្ញៀវទេសចររាប់ម៉ឺននាក់ បានសម្រុកមកទិញវត្ថុអនុស្សាវរីយ៍ និងអីវ៉ាន់ផ្សេងៗនៅផ្សារព្រំដែនច្រកចម ខេត្តសុរិន្ទនៃប្រទេសថៃជាប់ព្រំដែនកម្ពុជា ក្នុងឱកាសឆ្នាំថ្មីឆ្នាំសកល ២០២៣ ។

ការសម្រុកមករបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងអំឡុងពេល ៣ ថ្ងៃជាប់គ្នានេះ ក៏ធ្វើឲ្យសេដ្ឋកិច្ចព្រំដែនងើបឡើងវិញផងដែរ បើគិតជាទឹកប្រាក់បានជាង ៣០ លានបាត (ជាង ៨៧ ម៉ឺនដុល្លារ) បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជិត ៣ ឆ្នាំ ដោយសារកូវីដ ១៩ ។
ទន្ទឹមនោះ វាក៏ធ្វើឲ្យបរិយាកាសខាងក្នុងផ្សារព្រំដែនមួយនេះមានមនុស្សច្រើនកុះករ និងអ៊ូអរផងដែរ ខណៈនៅខាងក្នុងផ្សារមានតូបលក់រហូតដល់ជាង ១ ពាន់តូប ព្រមទាំងមានទំនិញគ្រប់ប្រភេទរង់ចាំបម្រើសេចក្តីត្រូវការរបស់អតិថិជនទាំងក្នុងស្រុក និងក្រៅស្រុក ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ Daily News
ចុចអាន ៖ អ្នកប្រដាល់ ថៃ បង្ហោះវីដេអូលូកលាន់កេរខ្មាសនារី នៅទីសាធារណៈ ត្រូវគេរិះគន់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


